ព័ត៍មាន

Houthi ប្រកាសបិទទីក្រុងកំពង់ផែធំបំផុតរបស់អ៊ីស្រាអែល

Houthi ប្រកាសបិទទីក្រុងកំពង់ផែធំបំផុតរបស់អ៊ីស្រាអែល

(VOVWORLD) - កងកម្លាំង Houthi របស់ប្រទេសយេម៉ែនបានប្រកាសកាលពីថ្ងៃទី ១៩ ខែឧសភាថា ពួកគេកំពុងបង្កើនការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល រួមទាំងការបិទផ្លូវទីក្រុងកំពង់ផែ Haifa ដ៏ធំបំផុតរបស់អ៊ីស្រាអែល។

អាកាសយានដ្ឋាន Ben Gurion  (រូបថត៖ Bloomberg)

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកនាំពាក្យយោធា Houthi លោក Yahya Saree បានបញ្ជាក់ថា Houthi នឹងបង្កើត "ការឡោមព័ទ្ធកងទ័ពជើងទឹក" នៅលើកំពង់ផែ Haifa របស់អ៊ីស្រាអែល។ តាមនោះ នាវាទាំងអស់ដែលមានវត្តមាននៅក្នុង ឬហៀបនឹងផ្លាស់ទីទៅកាន់កំពង់ផែ Haifa នឹងក្លាយជាគោលដៅវាយប្រហាររបស់ Houthi។

អ៊ីស្រាអែលមិនទាន់ឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗនេះរបស់ Houthi ប្រឆាំងនឹងទីក្រុងកំពង់ផែ Haifa នៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល លទ្ធភាពនៃការសម្រេចគោលដៅរបស់ក្រុម Houthi គឺមិនខ្ពស់ទេ ស្រដៀងទៅនឹងការគំរាមកំហែងរបស់ Houthi ចំពោះអាកាសយានដ្ឋានអន្តរជាតិ Ben Gurion ក្នុងរដ្ឋធានី Tel Aviv របស់ប្រទេសអ៊ីស្រាអែល៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.