ព័ត៍មាន

ហ្វីលីពីនឆ្ពោះទៅ​រក​គោលដៅ​ចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើតក្នុងឆ្នាំប្រធានអាស៊ានឆ្នាំ២០២៦

ហ្វីលីពីនឆ្ពោះទៅ​រក​គោលដៅ​ចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើតក្នុងឆ្នាំប្រធានអាស៊ានឆ្នាំ២០២៦

(VOVWORLD) - ហ្វីលីពីនសង្ឃឹមថា ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) នឹងត្រូវបានសុក្រឹត្យ និងត្រៀមចុះហត្ថលេខាក្រោមអធិបតីភាពរបស់ប្រទេសនេះ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៦។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៤ ខែតុលា មុនពេលប្រធានាធិបតី លោក Ferdinand Marcos Jr. ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Angelica Escalona បានឲ្យដឹងថា ហ្វីលីពីននឹងសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ាន និងចិន ដើម្បីជំរុញការសុក្រឹត្យក្រមប្រតិបត្តិនៅសមុទ្រខាងកើត ប្រកបដោយប្រសិទ្ធភាព មានខ្លឹមសារ និងមានលក្ខណៈចាប់បង្ខំផ្លូវច្បាប់។

អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីនក៏បានឲ្យដឹងថា ក្នុងសន្និសីទនេះ ក្រៅពីបញ្ហានាវាចរណ៍ដើម្បីដោះស្រាយភាពតានតឹងនៅសមុទ្រខាងកើត ហ្វីលីពីនរួមជាមួយបណ្តាប្រទេសសមាជិកអាស៊ានក៏នឹងសហការជាមួយចិនលើវិស័យជាច្រើន រួមទាំងការកែលម្អកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងតំបន់។ នៅក្នុងពិធីបិទសន្និសីទនេះ ម៉ាឡេស៊ីនឹងប្រគល់តំណែងជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២៦ ទៅឱ្យប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr.ជាផ្លូវការ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.