ព័ត៍មាន

ហ្វីលីពីននិងអេមីរ៉ាតអារ៉ាប់រួម ដាក់ពាក្យចូលរួម CPTPP

ហ្វីលីពីននិងអេមីរ៉ាតអារ៉ាប់រួម ដាក់ពាក្យចូលរួម CPTPP

(VOVWORLD) - រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី ៣ ខែវិច្ឆិកាបានឲ្យដឹងថា ហ្វីលីពីននិងអេមីរ៉ាតអារ៉ាប់រួម (UAE) បានដាក់ពាក្យចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ខណៈដែលកូរ៉េខាងត្បូងក៏កំពុងពិចារណាលើចំណាត់ការស្រដៀងគ្នានេះដែរ។

មន្ត្រីមួយចំនួនបានឲ្យដឹងថា កាលពីខែសីហា ហ្វីលីពីន និងអេមីរ៉ាតអារ៉ាប់រួម បានដាក់ពាក្យទៅកាន់នូវែលសេឡង់ ដែលប្រទេសដើរតួនាទីជាមជ្ឈមណ្ឌលរដ្ឋបាលនៃកិច្ចព្រមព្រៀង។ ក្របខ័ណ្ឌ CPTPP លុបបំបាត់ពន្ធលើទំនិញជាច្រើន និងធ្វើឱ្យមានភាពសុខដុមរមនា្យរាល់បទបញ្ញត្តិអំពីកម្មសិទ្ធិបញ្ញា និងវិស័យផ្សេងៗទៀត។

កិច្ចព្រមព្រៀងនេះបច្ចុប្បន្នមានប្រទេសជាសមាជិកចំនួន ១២ រួមទាំងវៀតណាមផងដែរ។ ប្រទេសកូស្តារីកាកំពុងស្ថិតក្នុងដំណើរការចូលរួមការចរចា ខណៈដែលប្រទេស និងតំបន់ចំនួនប្រាំបីផ្សេងទៀត រួមទាំងហ្វីលីពីន និងអេមីរ៉ាតអារ៉ាប់រួម បានដាក់ពាក្យស្នើសុំ និងកំពុងរង់ចាំការចរចា។ ដើម្បីចាប់ផ្តើមការចរចា សមាជិកបច្ចុប្បន្នទាំង ១២ ត្រូវតែយល់ព្រម។ កិច្ចប្រជុំរដ្ឋមន្ត្រី CPTPP បន្ទាប់ ដែលគ្រោងធ្វើនៅចុងឆ្នាំនេះ អាចសម្រេចលើបេក្ខជនថ្មី៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.