ព័ត៍មាន

ឥណ្ឌា​ទម្លាក់​​កម្រិត​ទំនាក់ទំនង​ជាមួយ​ប៉ាគីស្ថាន បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ Kashmir

ឥណ្ឌា​ទម្លាក់​​កម្រិត​ទំនាក់ទំនង​ជាមួយ​ប៉ាគីស្ថាន បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ Kashmir

(VOVWORLD) - គណៈកម្មការសន្តិសុខនៃគណៈរដ្ឋមន្ត្រីឥណ្ឌានៅយប់ថ្ងៃទី ២៣ ខែមេសា បានបើកកិច្ចប្រជុំ ហើយបានប្រកាសវិធានការឆ្លើយតបជាបន្តបន្ទាប់ ក្រោយពីការវាយប្រហារភេរវកម្មនៅជ្រលង Baisaran ទីរួមស្រុក Pahalgam តំបន់ Jammu និង Kashmir កាលពីមួយថ្ងៃមុននោះ ដែលបានសម្លាប់មនុស្ស ២៦ នាក់។

បន្ទាប់ពីកិច្ចប្រជុំនេះ រដ្ឋាភិបាលឥណ្ឌាបានយល់ព្រមចាត់វិធានការដើម្បីបន្ទាបកម្រិតទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងប៉ាគីស្ថាន ដែលឥណ្ឌាចាត់ទុកថា កំពុងលាក់ទុកភេរវករដែលបង្កការគំរាមកំហែងដល់ឥណ្ឌា។

 គណៈកម្មការសន្តិសុខនៃគណៈរដ្ឋមន្ត្រីឥណ្ឌា បើកកិច្ចប្រជុំ ដើម្បីចាត់វិធានការ បន្ទាប់ពីការវាយប្រហារភេរវកម្មនៅតំបន់ Jammu និង Kashmir កាលពីមួយថ្ងៃមុននោះ។ រូបថត៖ ANI

តាមនោះ ឥណ្ឌាបានប្រកាសផ្អាកសន្ធិសញ្ញាទឹកទន្លេ Indus ឆ្នាំ១៩៦០ ជាមួយប៉ាគីស្ថាន។ ឥណ្ឌាបានបិទច្រកព្រំដែន Attari ដែលតភ្ជាប់ជាមួយប៉ាគីស្ថានក្នុងរដ្ឋ Punjab ជាបន្ទាន់។ ពលរដ្ឋប៉ាគីស្ថាននឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាក្រោមកម្មវិធីលើកលែងទិដ្ឋាការរបស់សមាគមអាស៊ីខាងត្បូងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ (SAARC) នោះទេ។ ឥណ្ឌាក៏បានកាត់បន្ថយបុគ្គលិកស្ថានទូតសរុបក្នុងប្រទេសនីមួយៗមកត្រឹម ៣០ នាក់ពី ៥៥ នាក់បច្ចុប្បន្ន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.