ព័ត៍មាន

ឥណ្ឌា​ត្រួត​ពិនិត្យ​​សមត្ថភាព​ត្រៀម​ខ្លួន​ឆ្លើយ​តប​ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​ពី​ប៉ាគីស្ថាន

ឥណ្ឌា​ត្រួត​ពិនិត្យ​​សមត្ថភាព​ត្រៀម​ខ្លួន​ឆ្លើយ​តប​ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​ពី​ប៉ាគីស្ថាន

(VOVWORLD) - ប្រទេសឥណ្ឌាកាលពីថ្ងៃទី៧ឧសភាបានធ្វើសមយុទ្ធការពារនៅទូទាំងប្រទេស ដើម្បីត្រួតពិនិត្យសមត្ថភាពត្រៀមឆ្លើយតបនឹងភាពអាសន្នក្នុងករណីដែលមានការវាយប្រហារពីខាងក្រៅ។

សមយុទ្ធនេះបានចាប់ផ្តើមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកងទ័ពឥណ្ឌាបានធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើគោលដៅចំនួន ៩ ដែលត្រូវបានចាត់ទុកជា "ហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម" ក្នុងប្រទេសប៉ាគីស្ថាន និងនៅតំបន់ Kashmir ផ្នែកដែលគ្រប់គ្រងដោយប៉ាគីស្ថាន។ ទង្វើនេះអាចបង្កឱ្យមានការសងសឹកពីប៉ាគីស្ថានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

ទីក្រុង Guwahati រដ្ឋ Assam ត្រៀមសេណារីយ៉ូមានការវាយប្រហារ។ រូបថត៖ ANI

សមយុទ្ធការពារស៊ីវិលត្រូវបានចាត់ទុកថា មានលក្ខណៈទូលំទូលាយ នៅទូទាំងប្រទេស ដើម្បីវាយតម្លៃសមត្ថភាពត្រៀមឆ្លើយតបនឹងគ្រាអាសន្តរបស់ទីភ្នាក់ងារសមត្ថកិច្ចនិងប្រជាជន។ សកម្មភាពនៅក្នុងសមយុទ្ធនេះ រួមមានការក្លែងធ្វើការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ ការបើកស៊ីរ៉ែនការពារដែនអាកាស ការអនុវត្តយថាក្រមជម្លៀសនិងវគ្គអប់រំសាធារណៈសម្រាប់ប្រជាជន ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្ន៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.