ព័ត៍មាន

ឥណ្ឌានិងប៉ាគីស្ថានប្រើយន្តហោះគ្មានមនុស្សបើក និងមីស៊ីលវាយប្រហារគ្នាទៅវិញទៅមក

ឥណ្ឌានិងប៉ាគីស្ថានប្រើយន្តហោះគ្មានមនុស្សបើក និងមីស៊ីលវាយប្រហារគ្នាទៅវិញទៅមក

(VOVWORLD) - ភាពតានតឹងផ្នែកយោធារវាងឥណ្ឌានិងប៉ាគីស្ថានបានបន្តកើនឡើង ខណៈដែលប្រទេស កម្មសិទ្ធិអាវុធនុយក្លេអ៊ែរទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកថាបានធ្វើការវាយប្រហារជាបន្តបន្ទាប់ដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលលើគោលដៅនានាក្នុងទឹកដីរបស់ពួកគេ នៅថ្ងៃទី ៨ ឧសភា។

ដោយឡែក បើតាមក្រសួងការពារជាតិប៉ាគីស្ថាន គិតត្រឹមរសៀលថ្ងៃទី៨ ខែឧសភា កងកម្លាំងរបស់ប្រទេសនេះបានបាញ់ទម្លាក់ UAV ចំនួន ២៥ គ្រឿង ដែលមានប្រភពមកពីប្រទេសឥណ្ឌា។

ខាងឥណ្ឌា ក្រសួងការពារជាតិរបស់ប្រទេសនេះបាននិយាយថា ប្រព័ន្ធការពាររបស់ខ្លួនបានបន្សាបការវាយប្រហារ UAV របស់ប៉ាគីស្ថាន និងកាំជ្រួចជាច្រើនលើមូលដ្ឋានយោធានៅភាគខាងជើង និងខាងលិចនៃប្រទេស កាលពីយប់ថ្ងៃទី ៧ និង ៨ ឧសភា។

ទន្ទឹមនឹងនេះ ការបាញ់ផ្លោងឆ្លងកាត់ខ្សែបន្ទាត់ត្រួតពិនិត្យ (LoC) នៅតំបន់កាស្មៀររវាងឥណ្ឌា និងប៉ាគីស្ថានបានបន្តយ៉ាងខ្លាំងក្លាកាលពីថ្ងៃទី ៨ ឧសភា។ ភាគីទាំងពីរបានអះអាងថា ជនស៊ីវិលជាច្រើនបានស្លាប់ និងរងរបួសនៅក្នុងការវាយប្រហារគ្នាទៅវិញទៅមក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.