ព័ត៍មាន

IS អំពាវនាវឱ្យមានការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងជាច្រើននៅអឺរ៉ុប

IS អំពាវនាវឱ្យមានការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងជាច្រើននៅអឺរ៉ុប

(VOVWORLD) - នាថ្ងៃទី ២០ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានរាយការណ៍ថា អង្គការភេរវកមុ្មរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) បានបង្កើតគេហទំព័រជាភាសាអាឡឺម៉ង់ដោយអំពាវនាវឱ្យមានការវាយប្រហារភេរវកម្មលើក្នុងទីក្រុងជាច្រើនក្នុងប្រទេសអាល្លឺម៉ង់ អូទ្រីស និងបែលហ្ស៊ិក។

គេហទំព័រនេះ បានបង្ហោះរូបថតពីកៅអីអ្នកបើកបរ ដោយបង្ហាញថាមានអ្នកថ្មើរជើងជាច្រើននាក់នៅតាមផ្លូវ ខណៈពេលដែលអេក្រង់រថយន្តបង្ហាញសារអំពាវនាវឱ្យបើកឡានបំបុកទៅលើអ្នកថ្មើរជើងក្នុងទីក្រុង Berlin, Munich, Frankfurt am Main, Vienna, Brussels, Antwerp និង Salzburg ។

ទីភ្នាក់ងារសន្តិសុខនៅប្រទេសអាឡឺម៉ង់ អូទ្រីស និងបែលហ្ស៊ិក កំពុងពិនិត្យមើលឡើងវិញនូវឯកសារឃោសនារបស់ក្រុមនេះ ដើម្បីស្វែងរកមធ្យោបាយទប់ស្កាត់ ដោយសារការវាយប្រហារភេរវកម្មពីមុខសញ្ញាអ៊ីស្លាមជ្រុលនិយមបានកើតឡើងជាច្រើនលើកនៅក្នុងប្រទេសទាំងបីនេះ។ ទីភ្នាក់ងារអនុវត្តច្បាប់តែងតែរារាំងឧបាយកលស្រដៀងគ្នានេះដែរ។

ក្នុងពេលនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋទួរគីបានរាយការណ៍ថា ប៉ូលីសរបស់ប្រទេសនេះទើបបានចាប់ខ្លួនសមាជិកក្រុម IS ដែលជាប់សង្ស័យនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ មុខសញ្ញានេះត្រូវបានចាត់ទុកថា កំពុង “”រៀបចំផែនការ” ធ្វើការវាយប្រហារ “ភេរវកម្ម”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.