ព័ត៍មាន

ជា​លើក​ដំបូង តម្លៃ​​នាំចេញ-នាំចូល​របស់​វៀតណាម​ឈានដល់ ៩០០ ពាន់លានដុល្លារ​

ជា​លើក​ដំបូង តម្លៃ​​នាំចេញ-នាំចូល​របស់​វៀតណាម​ឈានដល់ ៩០០ ពាន់លានដុល្លារ​

(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែធ្នូ នាយកដ្ឋានគយបានរៀបចំពិធីអប់អរសាទរ ជាលើកដំបូងដែលតម្លៃនាំចេញ-នាំចូលសរុបរបស់វៀតណាមឈានដល់ ៩០០ ពាន់លានដុល្លារអាមេរិក។ នេះគឺជាកម្រិតខ្ពស់បំផុតតាំងពីមុនមក ដោយគូសសញ្ញាសម្គាល់ដ៏សំខាន់មួយនៃខឿនសេដ្ឋកិច្ច ក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ។

ពិធីអប់អរសាទរ ជាលើកដំបូងដែលតម្លៃនាំចេញ-នាំចូលសរុបរបស់វៀតណាមឈានដល់ ៩០០ ពាន់លានដុល្លារអាមេរិក។ រូបថត៖ Thuy Duong/bnews.vnanet.vn

តាមនោះ តម្លៃនាំចូលនិងនាំចេញសរុបរបស់វៀតណាមនៅឆ្នាំ ២០២៥ ត្រូវបានប៉ាន់ប្រមាណប្រហែល ៩២០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៩% បើធៀបនឹងឆ្នាំមុន។ លទ្ធផលនេះធ្វើឱ្យវៀតណាមស្ថិតនៅក្នុងក្រុមខឿនសេដ្ឋកិច្ចទាំង ២៥ ដែលមានតម្លៃនាំចេញ-នាំចូលធំជាងគេបំផុតនៅលើពិភពលោក។ ទន្ទឹមនឹងនោះ យោងតាមនាយកដ្ឋានគយ លទ្ធផលនេះបញ្ជាក់បន្ថែមទៀតអំពីឋានៈរបស់វៀតណាមជាសេដ្ឋកិច្ចបើកចំហរខ្ពស់ ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ដែលជាចំណុចភ្លឺក្នុងពាណិជ្ជកម្មតំបន់ និងពិភពលោក។

យោងតាមអង្គការ WTO បច្ចុប្បន្ននេះ វៀតណាមស្ថិតនៅលំដាប់ទី ២១ ក្នុងការនាំចេញ និងលំដាប់ទី ២០ ក្នុងការនាំចូលទូទាំងពិភពលោក ដែលកើនឡើង ១១ និង ១២ លំដាប់បើធៀបនឹងរយៈពេល ១០ ឆ្នាំមុន។ តុល្យភាពពាណិជ្ជកម្មបានរក្សាបាននូវអតិរេករយៈពេល ១០ ឆ្នាំជាប់ៗគ្នា។ ដោយឡែកឆ្នាំ ២០២៥ អតិរេកពាណិជ្ជកម្មត្រូវបានប៉ាន់ប្រមាណឈានដល់ ២១,២ ពាន់លានដុល្លារអាមេរិក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.