ព័ត៍មាន

ជាលើកដំបូង វៀតណាមស្ថិតនៅក្នុងចំណោមប្រទេសកំពូលទាំង ១០ ដែលឈានមុខគេក្នុងកម្រិតនៃការយល់ដឹង និងការត្រៀមខ្លួនដើម្បីអនុវត្ត AI

ជាលើកដំបូង វៀតណាមស្ថិតនៅក្នុងចំណោមប្រទេសកំពូលទាំង ១០ ដែលឈានមុខគេក្នុងកម្រិតនៃការយល់ដឹង និងការត្រៀមខ្លួនដើម្បីអនុវត្ត AI

(VOVWORLD) - វៀតណាមទើបតែទទួលបានសញ្ញាណយ៉ាងរឹងមាំលើផែនទីបញ្ញាសិប្បនិមិត្ត សកល (AI) នៅពេលដែលខ្លួនបានឡើងដល់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមប្រទេសចំនួន ៤០ នៃទ្វីបចំនួន ៥ ដែលត្រូវបានស្ទង់មតិនៅក្នុងសន្ទស្សន៍ AI ពិភពលោកឆ្នាំ ២០២៥។

សន្ទស្សន៍រួមរបស់ប្រទេសវៀតណាមត្រូវបានគណនាដោយផ្អែកលើសន្ទស្សន៍សមាសធាតុជាមធ្យមចំនួន ៧ ដែលទាក់ទងនឹង AI  (រូបថត៖ baochinhphu.vn)

ស្ថិតិត្រូវបានចេញផ្សាយដោយបណ្តាញស្រាវជ្រាវទីផ្សារឯករាជ្យសកល - WIN នៅថ្ងៃទី ១៦ ខែកក្កដា។

នេះជាលើកទីមួយហើយ ដែលវៀតណាមស្ថិតក្នុងប្រទេសកំពូលទាំង ១០ ឈានមុខគេក្នុងកម្រិតនៃការយល់ដឹងនិងការត្រៀមខ្លួនសម្រាប់អនុវត្ត AI យោងតាមលទ្ធផលដែលបានវាយតម្លៃដោយផ្អែកលើការស្ទង់មតិសង្គមវិទ្យានៃប្រទេសចំនួន ៤០ ក្នុងចំណោមទ្វីបចំនួន ៥។ នៅប្រទេសវៀតណាម ការសិក្សានេះត្រូវបានអង្គការ Indochina Research អនុវត្តន៍ជាមួយនឹងគំរូស្ទង់មតិទៅលើមនុស្សចំនួន ៩០០ នាក់ នៅក្នុងទីក្រុងធំៗចំនួន ៤ ចន្លោះខែធ្នូ ឆ្នាំ ២០២៤ ដល់ខែមករា ឆ្នាំ ២០២៥។

យោងតាមរបាយការណ៍ វៀតណាមទទួលបានពិន្ទុ ៥៩,២ លើមាត្រដ្ឋាន ១០០ ដោយឈរនៅលំដាប់ទី ៦ ទូទាំងពិភពលោក ដែលជាទីតាំងដ៏គួរអោយចាប់អារម្មណ៍លើសប្រទេសអភិវឌ្ឍន៍ជាច្រើន។ សន្ទស្សន៍នេះគឺជាលទ្ធផលជាមធ្យមនៃសន្ទស្សន៍សមាសភាគចំនួន ៧ ដែលទាក់ទងទៅនឹងកម្រិតនៃការយល់ដឹង ការប្រើប្រាស់ ការទទួលយក ការជឿទុកចិត្ត និងការព្រួយបារម្ភអំពី AI។ ជាក់ស្តែង វៀតណាមជាប់ចំណាត់ថ្នាក់ទី ៣ លើពិភពលោកទាក់ទងនឹងការជឿទុកចិត្តលើ AI (៦៥,៦ ពិន្ទុ) និងថ្នាក់ទី ៥5 ទាក់ទងនឹងការទទួលយក AI (៧១,៦ ពិន្ទុ)។ លើសពីនេះ សន្ទស្សន៍ផ្សេងទៀតដូចជាកម្រិតនៃការចាប់អារម្មណ៍ អារម្មណ័ផាសុកភាពក្នុងការប្រើប្រាស់ និងការយល់ឃើញអំពីអត្ថប្រយោជន៍របស់ AI ក៏ខ្ពស់ជាងមធ្យមភាគសកលផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.