ព័ត៍មាន

ជម្លោះហាម៉ាស-អ៊ីស្រាអ៊ែល៖ ជុំចរចាដំបូងបានបញ្ចប់ក្នុងបរិយាកាសវិជ្ជមាន

ជម្លោះហាម៉ាស-អ៊ីស្រាអ៊ែល៖ ជុំចរចាដំបូងបានបញ្ចប់ក្នុងបរិយាកាសវិជ្ជមាន

(VOVWORLD) - នាថ្ងៃទី ៦ ខែតុល) ជុំចរចាដំបូងដោយប្រយោលរវាងក្រុមកម្លាំងហាម៉ាស់និងអ៊ីស្រាអែល ក្នុងក្របខ័ណ្ឌនៃផែនការសន្តិភាពដែលស្នើឡើងដោយប្រធានាធិបតីអាមេរិកបានបញ្ចប់ "ក្នុងបរិយាកាសវិជ្ជមាន"។

ប្រជាជនប៉ាឡេស្ទីនពិនិត្យមើលទីតាំងនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះមួយ ចំពេលមានជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅទីក្រុងហ្គាហ្សា ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤  (រូបថត៖ REUTERS/Dawoud Abu Alkas)

កិច្ចប្រជុំបន្តនៅថ្ងៃទី ៧ តុលា។ យោងតាមសារព័ត៌មាន Al-Qahera គណៈប្រតិភូបាន "ពិភាក្សាអំពីការរៀបចំលក្ខខណ្ឌជាមូលដ្ឋានសម្រាប់ការដោះលែងអ្នកជាប់ឃុំនិងអ្នកទោស"។ ក្នុងនោះ ភាគីទាំងពីរបង្កើត “យន្តការ” មួយ សម្រាប់ការដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅហ្គាហ្សាជាថ្នូរនឹងជនប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។ មន្ត្រីក្រុមហាម៉ាស់ម្នាក់បាននិយាយថា កិច្ចចរចានឹងសំដៅ “កំណត់កាលបរិច្ឆេទនៃបទឈប់បាញ់បណ្តោះអាសន្ន” ហើយចំណាប់ខ្មាំងចំនួន ៤៧ នាក់ដែលត្រូវបានឃុំខ្លួននៅហ្គាហ្សានឹងត្រូវបានដោះលែងជាថ្នូរនឹងអ្នកជាប់ឃុំប៉ាឡេស្ទីនរាប់រយនាក់។

ក្នុងថ្ងៃដដែល មេដឹកនាំតំបន់ និងពិភពលោកបានបង្ហាញចំណាប់អារម្មណ៍ចំពោះកិច្ចចរចាសន្តិភាពទាំងនេះ។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានពិភាក្សាគ្នាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា រួមទាំងផែនការបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សាដោយប្រធានាធិបតីអាមេរិក លោក Donald Trump ស្នើឡើង។ ស្តេច Abdullah នៃប្រទេសហ្ស៊កដានី បានពិភាក្សាអំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់ ទាក់ ទងនឹងផែនការនេះ ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក។ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sissi បានសរសើរផែនការហ្គាហ្សារបស់ប្រធានាធិបតីអាមេរិក Donald Trump ដោយសង្កត់ធ្ងន់ថា "យើងកំពុងដើរលើផ្លូវត្រូវឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពយូរអង្វែង"៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.