ព័ត៍មាន

ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ អង្គការសហប្រជាជាតិសង្កត់ធ្ងន់លើកាតព្វកិច្ចជួយអនុវត្ត​ដំណោះស្រាយរដ្ឋពីរ

ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ អង្គការសហប្រជាជាតិសង្កត់ធ្ងន់លើកាតព្វកិច្ចជួយអនុវត្ត​ដំណោះស្រាយរដ្ឋពីរ

(VOVWORLD) - កាលពីថ្ងៃទី ៥ ខែមិថុនា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិមានកាតព្វកិច្ចធ្វើអ្វីគ្រប់យ៉ាងតាមសមត្ថភាពរបស់ខ្លួន ដើម្បីប្រដេញតាមដំណោះស្រាយរដ្ឋពីរសម្រាប់ជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន ក៏ដូចជាបង្កើតលក្ខខណ្ឌដើម្បីឲ្យដំណោះស្រាយនេះ ក្លាយជាការពិត។

លោកបានសង្កត់ធ្ងន់ថា មិនអាចទទួលយកដំណោះស្រាយជំនួសណាមូយ ដែលជនប៉ាឡេស្ទីនត្រូវបណ្តេញចេញ ឬត្រូវបង្ខំឱ្យរស់នៅលើទឹកដីរបស់ខ្លួនដោយគ្មានសិទ្ធិអ្វីឡើយ។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបថតកាត់ចេញពីវីដេអូ របស់ Arabnews

នៅក្នុងសេចក្តីប្រកាសមួយកាលពីមុននោះ នៅក្នុងកិច្ចប្រជុំមួយនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅដើមខែមិថុនា អារ៉ាប៊ីសាអូឌីតបានឲ្យដឹងថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការគឺប្រការចាំបាច់ជាយុទ្ធសាស្ត្រ ព្រោះ"មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ក្នុងតំបន់ថ្មីដោយផ្អែកលើការទទួលស្គាល់ និងការរួមរស់ដោយសន្តិភាព"។

កិច្ចប្រជុំកំពូលក្រោមសហអធិបតីភាពរបស់អារ៉ាប៊ីសាអូឌីត និងបារាំង គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីជំរុញការអនុម័តលើវិធានការជាក់ស្តែង ដើម្បីសម្រេចបាននូវគោលដៅនៃការអនុវត្តដំណោះស្រាយរដ្ឋពីរ។ បច្ចុប្បន្ននេះ ប្រទេសចំនួន ១៤៧ ក្នុងចំណោមសមាជិកអង្គការសហប្រជាជាតិទាំង ១៩៣ បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។ ប៉ាឡេស្ទីនមានតួនាទីជាអ្នកសង្កេតការណ៍មិនមែនជាសមាជិកនៅអង្គការសហប្រជាជាតិតាំងពីឆ្នាំ ២០១២ ប៉ុន្តែមិនទាន់ត្រូវបានផ្តល់សមាជិកភាពយ៉ាងពេញលេញនោះឡើយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.