ព័ត៍មាន

ជម្លោះនៅមជ្ឈិមបូព៌ា៖ អ៊ីស្រាអែល និងអ៊ីរ៉ង់បន្តវាយប្រហារគ្នាទៅវិញទៅមកយ៉ាងខ្លាំង

ជម្លោះនៅមជ្ឈិមបូព៌ា៖ អ៊ីស្រាអែល និងអ៊ីរ៉ង់បន្តវាយប្រហារគ្នាទៅវិញទៅមកយ៉ាងខ្លាំង

(VOVWORLD) - នាថ្ងៃទី ២៩ ខែមីនា ដែលជាថ្ងៃទី ៣០ នៃជម្លោះនៅមជ្ឈិមបូព៌ា ទាំងអ៊ីស្រាអែល និងអ៊ីរ៉ង់បានបើកការវាយប្រហារយ៉ាងខ្លាំងក្លាបន្ថែមទៀតប្រឆាំងនឹងគ្នាទៅវិញទៅមក។

កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានឲ្យដឹងថា នៅថ្ងៃទី ២៩ ខែមីនា កងទ័ពជើងអាកាសអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំជាច្រើនលើក ដោយវាយប្រហារលើគោលដៅជាច្រើនរបស់រដ្ឋាភិបាលអ៊ីរ៉ង់នៅក្នុងតំបន់ផ្សេងៗ រួមទាំងរដ្ឋធានីតេអេរ៉ង់ផងដែរ។ ក្នុងការវាយប្រហារលើទីក្រុងតេអេរ៉ង់ យន្តហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកជាង ១២០ គ្រាប់ទៅលើមូលដ្ឋានយោធាអ៊ីរ៉ង់ រោងចក្រផលិតអាវុធ ទីតាំងមីស៊ីល និងប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់។

ផ្ទុយទៅវិញ អ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលបាលីស្ទិកចំនួន ១០ គ្រាប់ទៅលើអ៊ីស្រាអែល។ ការវាយប្រហារទាំងនេះបានធ្វើឱ្យមនុស្ស ១១ នាក់រងរបួស និងរោងចក្រគីមីមួយឆាបឆេះ។ ការវាយប្រហារទាំងនេះក៏បានផ្តោតលើទីតាំងយោធាអ៊ីស្រាអែលនៅវាលខ្សាច់ Negev មជ្ឈមណ្ឌលសន្តិសុខរដ្ឋាភិបាលនៅក្រុងយេរូសាឡឹម និងទីក្រុង Tel Aviv និងមូលដ្ឋានយោធាអាមេរិកចំនួនបីនៅអ៊ីរ៉ាក់ គុយវ៉ែត និងអារ៉ាប៊ីសាអូឌីតផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.