ព័ត៍មាន

ជំនាន់វ័យក្មេងនឹងបន្តសរសេរទំព័រប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងវៀតណាម-ចិន

ជំនាន់វ័យក្មេងនឹងបន្តសរសេរទំព័រប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងវៀតណាម-ចិន

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៥ ការបង្កើតទំនាក់ទំនងការទូត (១៩៥០-២០២៥) និងឆ្នាំនៃការផ្លាស់ប្តូរមនុស្សសាស្ត្រវៀតណាម - ចិន (២០២៥) នាព្រឹកថ្ងៃទី ២០ ខែ មីនា នៅវិមានមិត្តភាពវៀតណាម - ចិន (ទីក្រុងហាណូយ) ក្រសួងការបរទេសវៀត ណាម សម្របសម្រួលជាមួយសហភាពអង្គការមិត្តភាពវៀតណាមបានរៀបចំកម្មវិធី “ជួបប្រាស្រ័យជាមួយនិស្សិតវៀតណាម-ចិនតាមរយៈសម័យកាលនានា”។

គណៈប្រតិភូវៀតណាមនិងចិនប្រមាណ ៨០០នាក់ ដែលជានិស្សិតនៃជំនាន់ជាច្រើនបាន ចូលរួមកម្មវិធី។
អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកម្មវិធី អគ្គលេខាគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍប្រកបដោយចីរ ភាព និរន្តរភាព និងយូរអង្វែងនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ គឺជា សេចក្តីប្រាថ្នា និងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជាតិទាំងពីរ ស្របតាម និន្នាការដ៏ធំនៃសម័យកាល។ វៀតណាមជានិច្ចកាលគោរព ផ្តល់អាទិភាពកំពូលហើយ ប្តេជ្ញារួមជាមួយបក្ស និងរដ្ឋចិន ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូសហប្រតិ បត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងកសាងសហគមន៍ចែករំលែកអនាគត វៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។
អគ្គលេខាគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម អញ្ជើញថ្លែងនៅកម្មវិធី។ (រូបថត៖ VOV)
រីករាយដោយបានឃើញយុវជននៃប្រទេសទាំងពីរកំពុងពង្រីកយ៉ាងល្អនូវតួនាទី ជា "ឯកអគ្គរដ្ឋទូតវប្បធម៌វ័យក្មេង" និងជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេស ទាំងពីរនោះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖
“ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរជានិច្ចកាលយកចិត្តទុកដាក់និង រំពឹងទុកថា យុវជនជំនាន់ក្រោយ នឹងក្លាយជាកម្លាំងដែលបន្តមរតកមិត្តភាពប្រពៃណី នាំមកនូវកម្លាំងរស់ដ៏ខ្លាំងក្លា និងអនាគតភ្លឺស្វាងសម្រាប់ទំនាក់ទំនងវៀតណាម-ចិន។ តាមពិតទៅ មនោសញ្ចេតនារវាងប្រជាជននៃប្រទេសទាំងពីរក៏ត្រូវបានបំផុសឡើង និងថែរក្សាតាំងពីជំនាន់វ័យក្មេងដែរ។ ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរគួរតែលើក កំពស់ការយល់ដឹងអំពីកម្រាស់ប្រវត្តិសាស្ត្រ អត្ថន័យសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ ទំនងរវាងវៀតណាម - ចិន ហើយមានកិត្តិយស និងទំនួលខុសត្រូវដើម្បីបន្តនាំទំនាក់ ទំនងរវាងប្រទេសសង្គមនិយមជិតខាងទាំងពីររបស់យើង ឱ្យរីកចម្រើនឡើង កំពស់ថ្មី”។
លោកអគ្គលេខាបក្ស តូ ឡឹម ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក He Wei និងគណៈប្រតិភូ ដាំដើមឈើមិត្តភាព។ (រូបថត៖ VOV)
ក្នុងកម្មវិធី ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក He Wei បានអះអាង ថា៖ “រឿងរ៉ាវដ៏គួរឲ្យរំជួលចិត្តថ្ងៃនេះ គឺជាកម្លាំងស្មារតីសម្រាប់ប្រជាជននៃប្រទេសទាំងពីរ សរសេរជំពូកថ្មីក្នុងទំនាក់ទំនងវៀតណាម-ចិន។ ជំនួបថ្ងៃនេះ ដោយមានការ អញ្ជើញចូលរួមពីអគ្គលេខាបក្ស តូ ឡឹម ហើយបានធ្វើឡើងនៅទីតាំងដោយមាន លក្ខណៈនិមិត្តរូបខ្ពស់គឺវិមានមិត្តភាពវៀតណាម-ចិន បានផ្ញើសារយ៉ាងច្បាស់លាស់ អំពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំ មិនថាស្ថានភាពខាងក្រៅប្រែប្រួលយ៉ាងណា ទំនាក់ ទំនងរវាងប្រទេសយើងទាំងពីរនឹងមិនដែលផ្លាស់ប្តូរឡើយ”។
ក្នុងកម្មវិធី បណ្ដាតំណាងជើងចាស់ តំណាងមិត្តភាពចិន និងតំណាងនិស្សិតនៃ ប្រទេសទាំងពីរបានចែករំលែក និងរំលឹកឡើងវិញនូវអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅ និងមនោសញ្ចេតនាដ៏ល្អប្រសើរក្នុងអំឡុងពេលសិក្សា និងធ្វើការនៅប្រទេសចិន និងវៀតណាម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.