ព័ត៍មាន

ជំនះពុះពារលើផលវិបាកនៃខ្យល់ព្យុះនិងទឹកជំនន់ ស្ដារលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងពេលឆាប់ៗ

ជំនះពុះពារលើផលវិបាកនៃខ្យល់ព្យុះនិងទឹកជំនន់ ស្ដារលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងពេលឆាប់ៗ

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានសម្រេចផ្តល់ជំនួយបន្ទាន់ចំនួន ១៤០ ពាន់លានដុង (ជាង ៥,៣ លានដុល្លារអាមេរិក) ពីទុនបម្រុងថវិកាមជ្ឈិមក្នុងឆ្នាំ ២០២៥ ដល់ខេត្ត Thai Nguyen, Cao Bang, Lang Son និង Bac Ninh ដើម្បីផ្តល់ជំនួយដល់ប្រជាជនឲ្យទាន់ ពេលវេលា និងជំនះពុះពារលើផលវិបាកដោយទឹកជំនន់។

លោកនាយករដ្ឋមន្ត្រីហ្វាម មិញជីញ ដឹកនាំការងារជួយសង្គ្រោះនិងជំនះពុះពារលើផលវិបាកនៃទឹកជំនន់ដែលបានកើតឡើងនៅសង្កាត់ Phan Dinh Phung ខេត្ត Thai Nguyen។ (រូបថត៖ qdnd.vn)
នាថ្ងៃទី ៨ តុលា អញ្ជើញចុះពិនិត្យស្ថានភាពខ្យល់ព្យុះនិងទឹកជំនន់នៅសង្កាត់ Phan Dinh Phung ខេត្ត Thai Nguyen នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានផ្ញើសេចក្ដីសួរសុខទុក្ខនិងរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ; បញ្ជាឲ្យបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពន្លឿនដំណើរការជម្នះពុះពារលើផលវិបាកនៃគ្រោះធម្មជាតិ ហើយស្ដារលំនឹង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិក្នុងរយៈពេលដ៏ខ្លីបំផុត។ ជាពិសេស លោកនាយករដ្ឋមន្ត្រី ស្នើឱ្យចាត់វិធានការ បន្ទាន់ ដើម្បីការពារ ទប់ទល់នឹងគ្រោះទឹកជំនន់ តាមកម្រិតប្រកាសអាសន្ន ដោយ ផ្តោតលើការពិនិត្យឡើងវិញនូវតំបន់ដែលត្រូវជន់លិចជ្រៅ តំបន់ដែលប្រឈមនឹង ហានិភ័យនៃការរអិលបាក់ដី និងទឹកជំនន់ ដើម្បីម្ចាស់ការផ្លាស់ទីនិងជម្លៀស ប្រជាពលរដ្ឋ (ជាពិសេសមនុស្សចាស់ កុមារ និងក្រុមងាយរងគ្រោះ) ចេញពីតំបន់ គ្រោះថ្នាក់ ធានាសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋជាអាទិភាពចម្បងនិងសំខាន់បំផុត។
លោកនាយករដ្ឋមន្ត្រីបានសម្រេចផ្តល់ជំនួយបន្ទាន់ចំនួន ១៤០ ពាន់លានដុង (ជាង ៥,៣ លានដុល្លារអាមេរិក) ពីទុនបម្រុងថវិកាមជ្ឈិមក្នុងឆ្នាំ ២០២៥ ដល់ខេត្ត Thai Nguyen, Cao Bang, Lang Son និង Bac Ninh ដើម្បីផ្តល់ជំនួយដល់ប្រជាជនឲ្យទាន់ ពេលវេលា និងជំនះពុះពារលើផលវិបាកដោយទឹកជំនន់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.