ព័ត៍មាន

ជំនួបកំពូលអាមេរិក-រុស្ស៊ី អាចនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ

ជំនួបកំពូលអាមេរិក-រុស្ស៊ី អាចនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ៦ ខែសីហា បានបញ្ជាក់ថា មានលទ្ធភាពខ្ពស់ដែលជំនួបកំពូលរវាងលោក និងសមភាគីរុស្ស៊ីលោក Vladimir Putin នឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី ៦ សីហា លោក Trump បានឲ្យដឹងថា មានឱកាសដ៏ល្អដែលកិច្ចប្រជុំនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានសារភាពថា នៅមានការងារជាច្រើនដែលត្រូវធ្វើដើម្បីជំនះលើឧបសគ្គ ដើម្បីជំនួបអាចកើតមានឡើងរវាងលោក Trump និងលោក Putin។

មុននេះ មន្ត្រីសេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតី Trump ត្រូវបានរំពឹងថានឹងជួបជាមួយសមភាគីរុស្ស៊ីលោក Putin នៅដើមសប្តាហ៍ខាងមុខ  បន្ទាប់ពីកិច្ចពិភាក្សា "ប្រកបដោយសុពលភាព" នៅទីក្រុងម៉ូស្គូនៅថ្ងៃដដែលនោះ រវាងបេសកជនពិសេសអាមេរិក Steve Witkoff និងមេដឹកនាំវិមានក្រឹមឡាំង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.