ព័ត៍មាន

ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការសភារវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង

ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការសភារវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅអាហ្វ្រិកខាងត្បូងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែកក្កដា នាថ្ងៃទី ១៦ ខែកក្កដា នៅទីស្នាក់ការរដ្ឋសភាអាហ្រ្វិកខាង ត្បូងនៅទីក្រុង Cape Town អនុប្រធានរដ្ឋសភាវៀតណាមលោក Vu Hong Thanh បានជួបសវនាការជាមួយប្រធានព្រឹទ្ធសភាអាហ្វ្រិកខាងត្បូង លោកស្រី Refilwe Mtshweni-Tsipane។ មុននោះ នាថ្ងៃទី ១៥ កក្កដា លោកអនុប្រធានរដ្ឋសភា Vu Hong Thanh បានជួបពិភាក្សាការងារជាមួយអនុប្រធានរដ្ឋសភាអាហ្វ្រិកខាងត្បូងលោកស្រី Annelie Lotriet។

អនុប្រធានរដ្ឋសភា លោក Vu Hong Thanh ជួបជាមួយប្រធានព្រឹទ្ធសភាអាហ្វ្រិកខាងត្បូង លោកស្រី Refilwe Mtshweni-Tsipane។ (រូបថត៖ Hong Thanh/VNA)
នៅក្នុងបណ្ដាជំនួបនេះ ភាគីទាំងពីរបានឯកភាពនាំកិច្ចសហប្រតិបត្តិការសភា ក្លាយជាសសរស្តម្ភមួយក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការជំរុញការផ្លាស់ ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការជំនាញនៃរដ្ឋសភា និងការផ្លាស់ប្តូរសមាជិក សភា ព្រមទាំងបានឯកភាពលើការចរចា និងចុះហត្ថលេខាលើអនុស្សរណៈយោគ យល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរផងដែរ។
អនុប្រធានរដ្ឋសភាអាហ្រ្វិកខាងត្បូង លោកស្រី Annelie Lotriet ស្វាគមន៍អនុប្រធានរដ្ឋសភាវៀតណាម លោក Vu Hong Thanh។ (រូបថត៖ Hong Thanh/VNA)
ភាគីទាំងពីរក៏បានឯកភាពបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ បង្កើនសកម្មភាពផ្លាស់ប្តូរនៅគ្រប់ជាន់ថ្នាក់; លើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ "ភាពជាដៃគូ ដើម្បីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ"។ ក្នុងវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបាន ឯកភាពបង្ហើយបញ្ជីមុខទំនិញនាំចេញសក្តានុពលចំនួន ៥០ ទៅកាន់ទីផ្សាររបស់គ្នា ទៅវិញទៅមកក្នុងពេលឆាប់ៗនេះ; ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍តាមរយៈការ សម្រួលនីតិវិធីទិដ្ឋាការចូលក្នុងប្រទេសនីមួយៗ; លើកទឹកចិត្ត និងបង្កើតលក្ខខ័ណ្ឌ អំណោយផលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរក្នុងការវិនិយោគលើវិស័យរថយន្តអគ្គិសនី ការកែច្នៃរ៉ែ គ្រឿងអេឡិចត្រូនិច គ្រឿងចក្រឧស្សាហកម្ម ប្រេងឧស្ម័ន ថាមពលកកើតឡើងវិញ សហ្វវែ គ្រឿងសង្ហារឹម។ លើសពីនេះ បង្កើនការចែករំលែក ព័ត៌មានទីផ្សារ ឱកាសនិងអនុគ្រោះវិនិយោគ រៀបចំគណៈប្រតិភូផ្សព្វផ្សាយ ក៏ដូចជា កិច្ចពិភាក្សានិងសិក្ខាសាលាអំពីការវិនិយោគផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.