ព័ត៍មានជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស
ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស
ថ្ងៃច័ន្ទ, 18:18, 20/10/2025
VOV5
(VOVWORLD) - នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារជាតិ លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីទទួល និងជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich ប្រធានអគ្គ សេនាធិការនៃកងកម្លាំងប្រដាប់អាវុធ អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិបេឡា រុស្សដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។
លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ទទួលលោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich។ |
នៅក្នុងជំនួបពិភាក្សា លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអះអាងថា វៀតណាមអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិ ភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍; ប្រកាន់ខ្ជាប់នូវគោលនយោបាយ ការពារជាតិ "៤ មិន" ដើម្បីផលប្រយោជន៍រួម ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុល ភាពក្នុងតំបន់ និងលើពិភពលោក។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឲ្យ ភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីបន្តអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវខ្លឹមសារសហប្រតិបត្តិការដែលមានចែងក្នុងឯកសារដែលបានចុះហត្ថលេខា; រក្សាទម្រង់នៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងផ្នែកទ័ពនានានៃ ប្រទេសទាំងពីរ; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល និងមហោស្រព កីឡាយោធា; បន្តគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការតាំងពិព័រណ៍ការពារជាតិអន្តរ ជាតិ ដែលរៀបចំដោយភាគីនីមួយៗ។ ទន្ទឹមនឹងនោះ ស្រាវជ្រាវវិស័យសហប្រតិបត្តិ ការដ៏មានសក្ដានុពលផ្សេងទៀត ដូចជាវិទ្យាសាស្ត្រយោធា និងពេទ្យយោធា។
លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ទទួលលោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich ត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ |
រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich បានឯកភាព ជាមួយទស្សនៈរបស់វៀតណាមអំពីស្ថានភាពពិភពលោក និងតំបន់ ដោយអះអាងថា សាធារណរដ្ឋបេឡារុស្សត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយប្រទេសនានាដែលមានគោលនយោបាយមិត្តភាព រួមគ្នាអភិវឌ្ឍន៍ដើម្បីសន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍ។ លោកឧត្តមសេនីយ៍ត្រី Pavel Muraveiko បានថ្លែងអំណរគុណចំពោះ ក្រសួងការពារជាតិវៀតណាមដែលបានទទួលយកទាហានបេឡារុស្សមកសិក្សាភាសាវៀតណាម តាមនោះបង្កើនការយល់ដឹងអំពីវប្បធម៌ ទឹកដីនិងមនុស្សវៀតណាម រួម ចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ទិដ្ឋភាពនៅជំនួបពិភាក្សាការងារ។ |
នាថ្ងៃដដែល លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich បាន ចូលជួបសម្តែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម៕