ព័ត៍មាន

ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទេសចរណ៍វៀតណាមជាមួយដៃគូអន្តរជាតិ

ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទេសចរណ៍វៀតណាមជាមួយដៃគូអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ១៧ តុលា នៅទីក្រុង Ninh Binh សមាគមទេសចរណ៍វៀតណាមបានសម្របសម្រួលជាមួយមន្ទីរទេសចរណ៍ Ninh Binh រៀបចំកម្មវិធីពាណិជ្ជកម្មរវាងធុរកិច្ចទេសចរណ៍ Ninh Binh និងក្រុមភ្នាក់ងារទេសចរណ៍ចំនួន ៥០ មកពីប្រទេសកូរ៉េខាងត្បូងនិងហ្វីលីពីន។

ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃកម្មវិធី famtrip ដើម្បីស្ទង់មតិទេសចរណ៍ វៀតណាម ដែលប្រព្រឹត្តទៅនៅខេត្ត Ninh Binh និង Thanh Hoa ចាប់ពីថ្ងៃទី ១៥ ដល់ ១៩ តុលា។

ក្នុងពិធីនេះ លោក Vu The Binh ប្រធានសមាគមទេសចរណ៍វៀតណាមបានមានប្រសាសន៍ថា វៀតណាមកំពុងខិតខំប្រែក្លាយប្រទេសដ៏មានឥទ្ធិពលនិងអភិវឌ្ឍន៍ ហើយទេសចរណ៍កំពុងក្លាយជាវិស័យសេដ្ឋកិច្ចដ៏សំខាន់។ ចំនួនភ្ញៀវទេសចរអន្តរជាតិមកវៀតណាមមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសភ្ញៀវមកពីប្រទេសកូរ៉េខាងត្បូងនិងហ្វីលីពីន។ ដើម្បីរួមចំណែកបង្កើនចំនួនភ្ញៀវទេសចរណ៍វៀតណាមពីទីផ្សារសំខាន់ទាំងពីរនេះ យ៉ាងឆាប់រហ័សនិងនិរន្តរភាព សមាគមទេសចរណ៍ វៀតណាមបានសម្របសម្រួលជាមួយមូលដ្ឋានរៀបចំពិធីទទួលគណៈប្រតិ ភូធុរកិច្ចទេសចរណ៍នៃប្រទេសទាំងពីរមកវៀតណាម ដើម្បីស្ទាបស្ទង់មើលផលិតផលទេសចរណ៍ថ្មី ជួបជាមួយធុរកិច្ចទេសចរណ៍វៀតណាម និងបង្កើតទំនាក់ទំនងសហប្រតិបត្តិការអាជីវកម្មដោយបើកចំហ មិត្តភាព និងផលប្រយោជន៍ទៅវិញទៅមក។ វៀតណាមក៏នឹងជំរុញការកើនឡើងយ៉ាងឆាប់រហ័សនៃភ្ញៀវទេសចរវៀតណាមទៅកាន់ប្រទេសកូរ៉េ និងហ្វីលីពីននាពេលខាងមុខ។ ក្នុងកម្មវិធីនេះ ធុរកិច្ចទេសចរណ៍វៀតណាម និងធុរកិច្ចទេសចរណ៍កូរ៉េខាងជើង និងហ្វីលីពីនបានណែនាំ និងពិភាក្សាអំពីផលិតផលនិងសេវាកម្មទេសចរណ៍ ជាពិសេស ទេសចរណ៍ធម្មជាតិ ទេសចរណ៍ខាងវិញ្ញាណ ទេសចរណ៍រមណីយដ្ឋាន និងផលិតផលទេសចរណ៍វាយកូនហ្គោល ដែលជាចំណុចខ្លាំងរបស់តំបន់ភាគកណ្តាលប៉ែកខាងជើង។

ក្នុងឱកាសនេះ សមាគមទេសចរណ៍វៀតណាម និងសមាគមទេសចរណ៍ហ្វីលីពីនបានចុះហត្ថលេខាលើការប្តេជ្ញាចិត្តគាំទ្រការផ្សព្វផ្សាយទេសចរណ៍៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.