ព័ត៍មាន

ជំរុញកិច្ចសហប្រតិបត្តិការសភារវាងវៀតណាម និងរូម៉ានី

ជំរុញកិច្ចសហប្រតិបត្តិការសភារវាងវៀតណាម និងរូម៉ានី

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅរូម៉ានីចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែកញ្ញា នាថ្ងៃទី ៩ ខែកញ្ញា អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Khac Dinh បានជួបជាមួយប្រធានព្រឹទ្ធសភារូម៉ានី លោក Mircea Abrudean ហើយជួបសន្ទនាជាមួយអនុប្រធានសភាតំណាងរាស្រ្តរូម៉ានី លោកស្រី Natalia Elena Intotero និងធ្វើការជាមួយក្រុមសមាជិកសភាមិត្តភាពជាមួយវៀតណាមនៃសភារ៉ូម៉ានី។

អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភា រូម៉ានី លោក Mircea Abrudean។ រូបថត៖ quochoi.vn

ក្នុងជំនួបនេះ អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh និងថ្នាក់ដឹកនាំព្រឹទ្ធសភា និងសភាតំណាងរាស្រ្តរូម៉ានីបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម - វិនិយោគ អប់រំ - បណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ ពិចារណាបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន; គាំទ្រទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុប (EU); ភាគីរ៉ូម៉ានីបានឯកភាពដាស់តឿនឲ្យបណ្តាប្រទេស EU ដែលនៅសេសសល់ ឆាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) និងជំរុញឲ្យគណៈកម្មការអឺរ៉ុប ដក “កាតលឿង”(IUU) សម្រាប់ការនាំចេញជលផលរបស់វៀតណាមនាពេលឆាប់ៗនេះ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសភា ប្រធានព្រឹទ្ធសភា អនុប្រធានសភាតំណាងរាស្រ្តរូម៉ានី និងសមាជិកនៃក្រុមសមាជិកសភាមិត្តភាពជាមួយវៀតណាមនៃសភារ៉ូម៉ានីបានឯកភាពបញ្ជូនគណៈប្រតិភូបន្ថែមទៀតទៅបំពេញទស្សនកិច្ច និងធ្វើការនៅប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូនៃគណៈកម្មការជំនាញ សមាជិកសភាវ័យក្មេង និងសមាជិកសភាស្ត្រី ដើម្បីចែករំលែកព័ត៌មាន និងបទពិសោធន៍ ក្នុងសកម្មភាពនិតិបញ្ញត្តិ តាមដាន ក៏ដូចជាសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភាតំបន់និងពិភពលោក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.