ព័ត៍មានជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង IPU
ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង IPU
ថ្ងៃអង្គារ, 18:31, 30/12/2025
VOV5
(VOVWORLD) - លោក Martin Chungong អគ្គលេខាធិការ IPU បានបញ្ជាក់ថា នឹងបន្តគាំទ្រ និងជួយឧបត្ថម្ភរដ្ឋសភាវៀតណាមក្នុងការកសាងសមត្ថភាពការទូតសភាពហុភាគី ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការងាររបស់ខ្លួន ក៏ដូចជាបន្តដើរតួនាទីនិង រួមចំណែកកាន់តែសកម្មនៅ IPU ផងដែរ។
ទិដ្ឋភាពនៅជំនួប។ (រូបថត៖ VOV) |
នារសៀលថ្ងៃទី ២៩ ខែធ្នូ នៅវិមានរដ្ឋសភា ថ្លែងនៅក្នុងជំនួបជាមួយអគ្គលេខា ធិការសហភាពអន្តរសភាពិភពលោក (IPU) លោក Martin Chungong អនុប្រធានរដ្ឋ សភាវៀតណាមលោក Tran Quang Phuong បានអះអាងថា រដ្ឋសភាវៀតណាម បាន កំណត់យ៉ាងខ្ជាប់ខ្ជួនថា ការចូលរួមយ៉ាងសកម្ម និងប្រកបដោយទំនួលខុសត្រូវក្នុង សកម្មភាពនានារបស់ IPU ជាភារកិច្ចមួយក្នុងចំណោមភារកិច្ចដ៏សំខាន់បំផុតក្នុងការ ទូតសភាពហុភាគី ហើយមានបំណងចង់បន្តទទួលបានការយកចិត្តទុកដាក់ ការគាំទ្រ និងការរួមដំណើរពីអគ្គលេខាធិការ IPU ក៏ដូចជាលេខាធិការដ្ឋាន IPU ដើម្បីបន្តពង្រឹង កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងគួរឲ្យទុកចិត្តបានរវាង IPU និងរដ្ឋ សភាវៀតណាម។ តាមនោះ រួមចំណែកយ៉ាងជាក់ស្តែងដល់គោលដៅរួម។
លោក Martin Chungong អគ្គលេខាធិការ IPU បានបញ្ជាក់ថា នឹងបន្តគាំទ្រ និងជួយឧបត្ថម្ភរដ្ឋសភាវៀតណាមក្នុងការកសាងសមត្ថភាពការទូតសភាពហុភាគី ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការងាររបស់ខ្លួន ក៏ដូចជាបន្តដើរតួនាទីនិង រួមចំណែកកាន់តែសកម្មនៅ IPU ផងដែរ៕
Tag:VOV / VOVworld / វៀតណាម / រដ្ឋសភា / អន្តរសភា / IPU / អនុប្រធានរដ្ឋសភា / អគ្គលេខាធិការ