ព័ត៍មាន

ជនវៀតណាមនៅអាល្លឺម៉ង់ធ្វើបាតុកម្មសំដៅប្រឆាំងជំទាស់អំពើរបស់ចិននៅសមុទ្រខាងកើត

ជនវៀតណាមនៅអាល្លឺម៉ង់ធ្វើបាតុកម្មសំដៅប្រឆាំងជំទាស់អំពើរបស់ចិននៅសមុទ្រខាងកើត

(VOVworld) - នាថ្ងៃទី២៨ កុម្ភៈ ជនវៀតណាមរាប់រយ នាក់នៅទីក្រុង​Frankfurtនិងតំបន់ជុំវិញនៃប្រទេស អាល្លឺម៉ង់បានធ្វើបាតុកម្មនៅទល់មុខអគ្គស្ថានកុង ស៊ុលចិនប្រចាំនៅ Frankfurt សំដៅប្រឆាំងជំទាស់ សកម្មភាពយោធាបង្កភាពតានតឹងរបស់ចិននៅសមុទ្រខាងកើតនាពេលថ្មីៗនេះ។

ក្រុមបាតុករវៀតណាមនៅទីក្រុង Frankfurt ប្រឆាំងជំទាស់អំពើរបស់ចិននៅសមុទ្រខាងកើត
 (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២៨ កុម្ភៈ ជនវៀតណាមរាប់រយនាក់នៅទីក្រុង​Frankfurt និង
តំបន់ជុំវិញនៃប្រទេសអាល្លឺម៉ង់បានធ្វើបាតុកម្មនៅទល់មុខអគ្គស្ថានកុងស៊ុលចិន
ប្រចាំនៅ Frankfurt សំដៅប្រឆាំងជំទាស់សកម្មភាពយោធាបង្កភាព តានតឹងរបស់
ចិននៅសមុទ្រខាងកើតនាពេលថ្មីៗនេះ។ក្រុមបាតុករបានស្រែក ឡើងពាក្យស្លោក
ប្រឆាំងជំទាស់ការដែលចិនអនុវត្តន៍ការហោះហើរសាកល្បង ទៅកាន់វាលថ្ម Chu
 Thap ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម និងដាក់ ពង្រាយប្រព័ន្ធកាំជ្រួច
មីស៊ីលដីអាកាសប្រភេទ HQ-៩ នៅលើកោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa
 របស់វៀតណាម ក៏ដូចជាការកសាងកោះនិងវាលថ្ម ប៉ប្រះទឹកក្លាយទៅជាមូល
ដ្ឋានយោធាផងដែរ។បាតុកម្មនេះបានទាក់ទាញការ យកចិត្តទុកដាក់ ការចូលរួម
និងការជួយជ្រោមជ្រែងរបស់ពលរដ្ឋតំបន់និងភ្ញៀវ ទេសចរណ៍យ៉ាងច្រើនកុះករ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.