ព័ត៍មាន

ជោគជ័យនៃមហាសន្និបាតលើកទី១៤ គឺជា «គន្លឹះ» សម្រាប់វៀតណាមជំនះពុះពាររាល់បញ្ហាប្រឈមសកល

ជោគជ័យនៃមហាសន្និបាតលើកទី១៤ គឺជា «គន្លឹះ» សម្រាប់វៀតណាមជំនះពុះពាររាល់បញ្ហាប្រឈមសកល

(VOVWORLD) - មជ្ឈដ្ឋានអ្នកការទូត និងអ្នកប្រាជ្ញអន្តរជាតិវាយតម្លៃពីភាពជោគជ័យ នៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយ និស្តវៀតណាម (មហាសន្និបាតលើកទី១៤) ដែលទើបបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ (១៩- ២៣ មករា) ជាការពង្រឹងឋានៈរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល នាបច្ចុប្បន្ន។

លោក Andrew Goledzinowski អតីតឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម។ រូបថត៖ Thanh Tu/TTXVN

យោងតាមអតីតឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំវៀតណាម លោក Andrew Goledzinowski (អាណត្តិ ២០២២-២០២៤) បរិបទអន្តរជាតិបច្ចុប្បន្ន កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយមានការប្រែប្រួលយ៉ាងខ្លាំងក្នុងស្ទើរតែគ្រប់វិស័យ ដែលបង្កទាំងឱកាសនិងបញ្ហាប្រឈមដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលបក្សកុម្មុយនិស្តវៀតណាមបានដាក់ចេញក្នុងដំណាក់កាលខាងមុខ។ គួរឲ្យកត់សម្គាល់ថា បញ្ហាប្រឈមមានលក្ខណៈភូមិសាស្ត្រជាយុទ្ធសាស្ត្រ នៅពេលដែលជម្លោះកំពុងកើតឡើងនៅក្នុងតំបន់ជាច្រើន ហើយច្បាប់និងរចនាសម្ព័ន្ធនៃទំនាក់ទំនងអន្តរជាតិក្នុងសម័យក្រោយសង្គ្រាមលោកលើកទី ២ កំពុងរលាយបាត់ទៅ។ នេះជាបញ្ហាធំធេងសម្រាប់ប្រទេសទាំងអស់ ប៉ុន្តែយោងតាមលោក Goledzinowski នេះក៏ជាបញ្ហាប្រឈមមួយដែលវៀតណាមបានដោះស្រាយដោយជោគជ័យក្នុងអតីតកាល ហើយគោលនយោបាយការបរទេសដែលបានដាក់ចេញក្នុងមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម បានបង្ហាញ ថា វៀតណាមមាន «គន្លឹះ» ដើម្បីជំនះពុះពាររាល់បញ្ហាប្រឈមទាំងនេះ។

សាស្ត្រាចារ្យ Carl Thayer មហាវិទ្យាល័យការពារជាតិអូស្ត្រាលី នៃសាកលវិទ្យាល័យ New South Wales។ រូបថត៖ Thanh Tu/TTXVN 

ដោយចែករំលែកទស្សនៈដូចគ្នា សាស្ត្រាចារ្យ Carl Thayer មកពី មហាវិទ្យាល័យការពារជាតិអូស្ត្រាលី នៃសាកលវិទ្យាល័យ New South Wales ជឿជាក់ថា វៀតណាមកំពុងបង្ហាញពីវិធីសាស្រ្តដែលមានទំនុកចិត្ត និងម្ចាស់ការជាងនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ហើយកំពុងឆ្ពោះទៅតួនាទីជា «មហាអំណាចកម្រិតមធ្យម» នៅក្នុងតំបន់ជាបណ្ដើរៗ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.