ព័ត៍មាន

ជូនពរជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ជូនពរជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ មេសា រដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា លោក Dao Ngoc Dung និងថ្នាក់ដឹកនាំទីក្រុង Can Tho បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងអំណរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក នៅសមាគមព្រះសង្ឃស្នេហាជាតិទីក្រុង Can Tho និងវត្តមុនីរង្សី នៅខ័ណ្ឌ Ninh Kieu; ពុទ្ធិកសិក្សាថេរវាទខ្មែរ; ចូលរួមពិធីសម្ពោធផ្ទះសម្រាប់គ្រួសារជនជាតិភាគតិចនៅភូមិ Thoi Hiep A (ទីរួមស្រុក Thoi Lai ស្រុក Thoi Lai) ក្នុងកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម។

រដ្ឋមន្ត្រីក្រសួងជនជាតិ និងសាសនា លោក Dao Ngoc Dung ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅសមាគមសមាគ្គីព្រះសង្ឃស្នេហាជាតិនៅទីក្រុង Can Tho (រូបថត៖ Ngoc Quyen/កាសែត Can Tho)

នៅទីកន្លែងអញ្ជើញទៅទស្សនា លោក Dao Ngoc Dung បានស្នើឱ្យសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិទីក្រុង Can Tho បន្តដើរតួនាទីដ៏ល្អជាស្ពានរវាងបក្ស និងរដ្ឋ ដើម្បីផ្សព្វផ្សាយអប់រំព្រះសង្ឃ និងពុទ្ធសាសនិកជនខ្មែរ ខិតខំប្រឹងប្រែងដោយឥតឈប់ឈរកសាងផែនមហាសាមគ្គីជនជាតិ  រួមចំណែកកសាងមាតុភូមិដ៏សម្បូររុងរឿង អរិយធម៌ និងវិបុលភាព។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Dao Ngoc Dung បានប្រគល់អំណោយដល់ជនមានកិត្យានុភាពចំនួន៣០នាក់ក្នុងចំណោមជនជាតិខ្មែរ គ្រួសារជនជាតិខ្មែរក្រីក្រចំនួន១០គ្រួសារនៅខ័ណ្ឌ O Mon និងខ័ណ្ឌ Co Do; បានចូលរួមពិធីសម្ពោធផ្ទះថ្មី របស់លោកស្រី Lieu Thi Vang នៅភូមិ Thoi Hiep ទីរួមស្រុក Thoi Lai ស្រុក Thoi Lai ផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.