ព័ត៍មាន

ជឿជាក់លើយថាទស្សន៍នៃទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប

ជឿជាក់លើយថាទស្សន៍នៃទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប

(VOVWORLD) - ក្នុងឱកាសខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) (២៨ វិច្ឆិកា ១៩៩០ - ២៨ វិច្ឆិកា ២០២៥) អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធិ ធូ ហាំង បានសរសេរអត្ថបទមួយស្តីពី "ទិដ្ឋភាពទូទៅ និងយថាទស្សន៍អភិវឌ្ឍន៍នៃទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប"។

អត្ថបទនេះសង្កត់ធ្ងន់លើការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ អាស៊ាន-សហភាពអឺរ៉ុប និងកិច្ចសន្ទនាយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការសន្តិសុខ-អភិវឌ្ឍន៍ ការផ្លាស់ប្តូរសភា... បានបង្កើតបណ្តាញនៃការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលរួមចំណែកដល់ការចែករំលែកការទទួលខុសត្រូវរួមសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

អត្ថបទនេះបញ្ជាក់ពីទិសដៅនៃការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលខាងមុខ ដែលអាចជឿជាក់លើដំណើរការស្ទុះឡើងនៃទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប ជាមួយនឹងលំហរសហប្រតិបត្តិការកាន់តែទូលំទូលាយ  គុណភាពកាន់តែខ្ពស់ និងមាននិរន្តរភាពជាងមុន។ វៀតណាមមានបំណង បន្តចូលរួមជាមួយសហភាពអឺរ៉ុប ដើម្បីនាំយកទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងសហភាពអឺរ៉ុប ក៏ដូចជាប្រទេសជាសមាជិករបស់ខ្លួនទៅកាន់កម្រិតថ្មីមួយ ដោយបំពេញផលប្រយោជន៍របស់ភាគីទាំងពីរ ក្លាយជាទំនាក់ទំនងគំរូមួយរវាងអាស៊ី និងអឺរ៉ុប និងរួមគ្នាបង្កើតអនាគតប្រកបដោយសន្តិភាព វិបុលភាព បៃតង និងចីរភាពនៅក្នុងតំបន់ទាំងពីរ និងនៅលើពិភពលោក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.