ព័ត៍មាន

ការ​កសាងច្បាប់​រដ្ឋធានីបាន​ល្អ មិន​ត្រឹម​តែ​បង្កើតរបកគំហើញសម្រាប់ទីក្រុងហាណូយប៉ុណ្ណោះទេ ថែមទាំង​ក្លាយជាគំរូនិងស្ថាប័នលេចធ្លោសម្រាប់ប្រទេសទាំងមូលទៀតផង

[VOVWORLD] - អគ្គលេខា​បក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់យ៉ាងដូច្នេះ ក្នុងពេលចូលរួមពិភាក្សានៅក្រុមសមាជិកសភាទីក្រុង​ហាណូយ នារសៀលថ្ងៃទី ៨ ខែមេសា ក្នុងក្របខណ្ឌនៃសម័យប្រជុំលើក​ទី ១ រដ្ឋសភានីតិកាលទី ១៦។

​បើតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ការធ្វើវិសោធនកម្មច្បាប់រដ្ឋធានីលើកនេះ មិនត្រឹមតែជាការសុក្រិតក្រមច្បាប់មួយ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតគំរូស្ថាប័នអភិវឌ្ឍន៍ថ្មី សម្រាប់រដ្ឋធានីហាណូយទៀតផង។

“ការធ្វើវិសោធនកម្មច្បាប់រដ្ឋធានីលើកនេះ មិនត្រឹមតែជាការកែលម្អក្របខណ្ឌច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការជ្រើសរើសនូវគំរូអភិវឌ្ឍន៍ និងអភិបាលកិច្ចរសម្រាប់ដ្ឋធានី។ ស្មារតីសំខាន់គឺរដ្ឋធានីត្រូវតែទទួលបានសិទ្ធិខ្ពស់ជាង និងការទទួលខុសត្រូវ​ខ្ពស់ជាង។ នៅពេលទទួលបានយន្តការពិសេស គឺត្រូវតែបង្កើតលទ្ធផល​លេចធ្លោ​។​ ទីក្រុង​ហាណូយត្រូវតែជាគំរូនៃអភិបាលកិច្ចទំនើប តម្លាភាព និងការទទួលខុសត្រូវ។ ប្រសិនបើអនុវត្តន៍ច្បាប់រដ្ឋធានីបានយ៉ាង​ល្អ វាមិនត្រឹមតែបង្កើតរបកគំហើញសម្រាប់ទីក្រុង​ហាណូយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាគំរូ និងស្ថាប័នលេចធ្លោសម្រាប់ប្រទេសជាតិទាំងមូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី​​ទៀត​ផង​”។

ក្រៅពីការពិភាក្សាអំពីសេចក្តីព្រាងច្បាប់រដ្ឋធានី (វិសោធនកម្ម) បណ្ដាសមាជិកសភា​ក៏បានពិភាក្សា​ជាក្រុម អំពីសេចក្តីព្រាងច្បាប់មួយចំនួនផ្សេងទៀត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.