ព័ត៍មានការប៉ះទង្គិចគ្នារវាងឥណ្ឌា និងប៉ាគីស្ថាននៅតំបន់ Kashmir យ៉ាងហោចណាស់មនុស្ស ៤ នាក់បានរងរបួស
ការប៉ះទង្គិចគ្នារវាងឥណ្ឌា និងប៉ាគីស្ថាននៅតំបន់ Kashmir យ៉ាងហោចណាស់មនុស្ស ៤ នាក់បានរងរបួស
ថ្ងៃសុក្រ, 15:35, 14/02/2025
VOV5
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថាន នាថ្ងៃទី ១៣ ខែកុម្ភៈបានរាយការណ៍ថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងកងទ័ពប៉ាគីស្ថាននិងឥណ្ឌានៅតាមព្រំដែន Kashmir រវាងប្រទេសទាំងពីរ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់បួននាក់រងរបួស។
ជាមួយគ្នានេះ ប្រភពពត័មានពីឥណ្ឌាបានឲ្យដឹងថា ប៉ាគីស្ថានបានបើកការបាញ់ប្រហារមុន ដោយបង្ខំឱ្យកងកម្លាំងឥណ្ឌាបាញ់តបតវិញ។ ឧបទ្ទវហេតុនេះកើតឡើងពីរថ្ងៃបន្ទាប់ពីទាហានឥណ្ឌាពីរនាក់បានស្លាប់ដោយសារតែឧបករណ៍បំផ្ទុះនៅក្នុងតំបន់នោះ។
កិច្ចព្រមព្រៀងឈប់បាញ់ព្រំដែនឆ្នាំ ២០០៣ រវាងឥណ្ឌា និងប៉ាគីស្ថាន ត្រូវបានរក្សាជាស្ថាពររហូតមកដល់ពេលនេះ បើទោះបីជាភាគីទាំងពីរតែងតែចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភក៏ដោយ៕