ព័ត៍មាន

ការ​ថែរទាំ​បុណ្យ​តេតសម្រាប់មុខ​សញ្ញាគោលនយោបាយ ជនក្រីក្រ និងកម្មករទូទាំងប្រទេស

ការ​ថែរទាំ​បុណ្យ​តេតសម្រាប់មុខ​សញ្ញាគោលនយោបាយ ជនក្រីក្រ និងកម្មករទូទាំងប្រទេស

(VOVWORLD) - នាថ្ងៃទី ១៩ មករា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានចុះសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ២០២៤ ដល់គ្រួសារគោលនយោបាយ ជនក្រីក្រ កម្មករ កម្មាភិបាលនិងនាយទាហាននគរបាលនៅខេត្ត Tra Vinh។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីបានប្រគល់អំណោយបុណ្យតេតចំនួន២០០កញ្ចប់ របស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ជូនដល់គ្រួសារក្រីក្រចំនួន២០០; ប្រគល់អំណោយបុណ្យតេត ២០០ កញ្ចប់ របស់សហភាពពលករវៀតណាមជូនដល់កម្មករនិយោជិត។ មុននោះ ឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានមកជូនអំណោយបុណ្យតេត និងសួរសុខទុក្ខវីរៈអ្នកម្ដាយវៀតណាម ២នាក់នៅទីក្រុង Tra Vinh; បានចុះសួរសុខទុក្ខ និងជូនពរដល់កម្មាភិបាល នាយទាហាននៃស្នងការដ្ឋាននគរបាលខេត្ត។

គណៈប្រតិភូបានប្រគល់អំណោយបុណ្យតេតដល់កម្មករ និងកម្មការិនី។ រូបថត៖ Thanh Hoa/TTXVN

នាថ្ងៃទី ១៩ មករា ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh បានចូលរួមកម្មវិធីបុណ្យតេតនៃក្តីស្រឡាញ់ - និទាឃរដូវឆ្នាំរោង ឆស័ក  នៅទីក្រុង Van Canh ខេត្ត Binh Dinh។ ចូលរួមកម្មវិធីនោះ ប្រជាជនទទួលបានប័ណ្ណទៅផ្សារ “០ ដុង”; ការពិនិត្យសុខភាព ផ្តល់ឱសថ និងការប្រឹក្សាផ្លូវច្បាប់ដោយឥតគិតថ្លៃ; ចូលរួមថតរូប និងសកម្មភាពវប្បធម៌ កីឡាជាច្រើន។ ក្នុងឱកាសនេះដែរ លោក Nguyen Hoa Binh បានប្រគល់អំណោយចំនួន ៥០០កញ្ចប់ជូនដល់ជនក្រីក្រនិងជនមានស្ថានភាពលំបាកនៅស្រុក Van Canh។

នាថ្ងៃដដែល ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានចូលរួមកម្មវិធីប្រគល់អំណោយបុណ្យតេត ១.០០០ កញ្ចប់ ដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ កុមារ និងកម្មករនិយោជិតដែលមានស្ថានភាពលំបាកក្នុងខេត្ត Binh Duong៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.