ព័ត៍មាន

ការចរចាពាណិជ្ជកម្មទៅវិញទៅមក វៀតណាម-អាមេរិកសម្រេចបានវឌ្ឍនភាព

ការចរចាពាណិជ្ជកម្មទៅវិញទៅមក វៀតណាម-អាមេរិកសម្រេចបានវឌ្ឍនភាព

(VOVWORLD) -ការចរចាលើកទី ៣ ស្តីពីកិច្ចព្រមព្រៀងទ្វេភាគីស្តីពីពាណិជ្ជកម្មទៅវិញទៅមក (ពន្ធគយបដិការ) រវាងវៀតណាមនិងអាមេរិកបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមិថុនា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីរបស់សហរដ្ឋអាមេរិក។ គណៈប្រតិភូចរចាវៀតណាមដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ប្រធានគណៈប្រតិភូចរចាររដ្ឋាភិបាល លោក Nguyen Hong Dien។

ក្នុងរយៈពេលបួនថ្ងៃនៃការចរចា គណៈប្រតិភូវៀតណាមនិងអាមេរិកសម្រេចបានវឌ្ឍនភាពជាច្រើន ដោយកាត់បន្ថយគម្លាតលើគ្រប់វិស័យនៃការចរចា។ ភាគីទាំងពីរបានផ្លាស់ប្តូរដោយស្មោះត្រង់ និងប្រកបដោយការស្ថាបនាចំពោះបញ្ហាកង្វល់ចំពោះប្រទេសនីមួយៗ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងឯកសារឆ្លើយតបដែលវៀតណាមបានផ្ញើទៅកាន់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ភាគីទាំងពីរបានចំណាយពេលផ្ទៀងស្តាប់ការវិភាគ និងការពន្យល់ ឆ្ពោះទៅរកដំណោះស្រាយសមស្រប ដែលភាគីទាំងពីរអាចទទួលយកបាន។

នារសៀលថ្ងៃទី ១២ មិថុនា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានជួបពិភាក្សាដោយផ្ទាល់ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោក Howard Lutnick។ រូបថត៖ VOV

ភាគីទាំងពីរក៏បានឯកភាពរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែតនាពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីបន្តពិភាក្សាលើបញ្ហាលេចធ្លោ និងរៀបចំសម្រាប់ការចរចាតាមអ៊ីនធឺណិតរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Howard Lutnick និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien។ លោករដ្ឋមន្ត្រី Nguyen Hong Dien បានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការកសាង និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយអាមេរិកប្រកបដោយតុល្យភាព និងនិរន្តរភាព ដើម្បីផលប្រយោជន៍ប្រជាជន និងអាជីវកម្មនៃប្រទេសទាំងពីរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.