ព័ត៍មាន

ការចរចាបទឈប់បាញ់នៅ​តំបន់​ហ្គាហ្សាមាន​វឌ្ឍនភាព

ការចរចាបទឈប់បាញ់នៅ​តំបន់​ហ្គាហ្សាមាន​វឌ្ឍនភាព

(VOVWORLD) - ថ្លែងនៅចំពោះមុខសភាអ៊ីស្រាអែលកាលពីថ្ងៃទី ២៣ ធ្នូ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសពីការទទួលបានវឌ្ឍនភាពមួយចំនួនក្នុងការចរចា ដើម្បីធានាការដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា ហើយបានអះអាងថា នឹងមិនបញ្ឈប់សកម្មភាពរហូតដល់ពេលដែលចំណាប់ខ្មាំងទាំងអស់ត្រឡប់មកវិញ។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីអ៊ីស្រាអែលទទួលបន្ទុកជនជាតិជ្វីហ្វដែលរស់នៅបរទេស លោក Amichai Chikli បានឲ្យដឹងថា ភាគីទាំងអស់កាន់តែខិតមកជិតបទឈប់បាញ់ ហើយការចរចាកំពុងបន្តលើខ្លឹមសារនៃការដាក់ពង្រាយកងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងកំណត់អត្តសញ្ញាណអ្នកទោសប៉ាឡេស្ទីនដែលនឹងត្រូវបានអ៊ីស្រាអែលដោះលែង ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។ ដំណាក់កាលទីមួយនៃបទឈប់បាញ់នឹងជាដំណាក់កាលមនុស្សធម៌រយៈពេល ៤២ ថ្ងៃ រួមទាំងការដោះលែងចំណាប់ខ្មាំងផងដែរ។ អាជ្ញាធរប៉ាឡេស្ទីនក៏បានបញ្ជាក់ថា ភាពជាប់គាំងមួយចំនួនត្រូវបានដោះស្រាយ ប៉ុន្តែការដាក់ពង្រាយកងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សានិងអត្តសញ្ញាណអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានដោះលែង មិនឈានដល់ការឯកភាពនោះទេ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។ រូបថត៖ រ៉យទ័រ

ទាក់ទិននឹងស្ថានភាពនៅមជ្ឈិមបូព៌ា នាយករដ្ឋមន្ត្រីស្តីទីរបស់លីបង់ លោក Najib Mikati នាថ្ងៃទី ២៤ ធ្នូ បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងបារាំងជួយពន្លឿនការដកទ័ពអ៊ីស្រាអែលចេញពីប្រទេស ហើយបានអំពាវនាវឱ្យគណៈកម្មការត្រួតពិនិត្យបទឈប់បាញ់ដាក់សម្ពាធលើអ៊ីស្រាអែលដើម្បីបញ្ឈប់ការរំលោភបំពានទាំងអស់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.