ព័ត៍មាន

ការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីបទំនងជាមិនអាចសម្រេចបានមុនថ្ងៃទី ២០ ខែមករា

ការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីបទំនងជាមិនអាចសម្រេចបានមុនថ្ងៃទី ២០ ខែមករា

(VOVWORLD) - ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានសារភាពកាលពីថ្ងៃទី ១២ ខែមករា ថា ការចរចាដែលកំពុងបន្តស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ទំនងជាមិនអាចសម្រេចបាននូវការទម្លាយមុនពេលប្រធានាធិបតី Joe Biden ចាកចេញពីតំណែងនៅថ្ងៃទី ២០ ខែមករា។

ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប (រូបថត៖ IRNA/TTXVN)

យោងតាមលោក Jake Sullivan ពេលនេះភាគីទាំងពីរកំពុងខិតមកដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែនៅតែមានឧបសគ្គធំៗមួយចំនួន។ លោកក៏បានបញ្ជាក់ថា រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden ប្តេជ្ញាប្រើប្រាស់រាល់ថ្ងៃដែលនៅសល់ ដើម្បីសម្រេចកិច្ចការនេះ។

យោងតាមព័ត៌មានពីសេតវិមាននៅថ្ងៃទី ១២ ខែមករា ប្រធានាធិបតី Joe Biden បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដើម្បីផ្សព្វផ្សាយកិច្ចព្រមព្រៀងនេះ។ មុននោះនៅថ្ងៃទី ១១ ខែមករា លោក Benjamin Netanyahu ក៏បានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ប្រទេសកាតា ដើម្បីជំរុញការចរចាលើកិច្ចព្រមព្រៀងឈប់បាញ់ និងការផ្លាស់ប្តូរចំណាប់ខ្មាំងជាមួយចលនាហាម៉ាស៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.