ព័ត៍មាន

ការហាត់សមបឋមថ្នាក់រដ្ឋ នៃពិធីព្យុហយាត្រា ដង្ហែរក្បួនអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិនៅទីលាន Ba Dinh

ការហាត់សមបឋមថ្នាក់រដ្ឋ នៃពិធីព្យុហយាត្រា ដង្ហែរក្បួនអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិនៅទីលាន Ba Dinh

(VOVWORLD) - មនុស្សជាង ៤ ម៉ឺននាក់នឹងចូលរួមនៅក្នុងការហាត់សមបឋមថ្នាក់រដ្ឋនៃពិធី ព្យុហយាត្រា ដង្ហែរក្បួន អបអរសាទរខួបលើកទី ៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា នៅទីលាន Ba Dinh ទីក្រុងហាណូយ នាយប់ថ្ងៃទី ២៧ ខែសីហា។

កាំភ្លើងធំបានត្រៀមខ្លួនជារួចរាល់នៅពហុកីឡដ្ឋានជាតិ My Dinh មុនពេលចាប់ផ្ដើមការហាត់សមបឋម។ (រូបថត៖ Trong Phu/VOV)
ការហាត់សមបឋមមានការចូលរួមពីផែនកងកម្លាំងប្រដាប់អាវុធ (កងទ័ព នគរបាល) ផែនមហាជន និងផែនយុទ្ធោបករណ៍ យានជំនិះពិសេស។ លើសពីនេះ នឹងមានការអធិប្បាយផ្ទាល់ពីខេត្ត Khanh Hoa (ចាក់បញ្ចាំងនៅលើ អេក្រង់) នៃការធ្វើព្យុហយាត្រារបស់កងកម្លាំងប្រដាប់អាវុធនៅសមុទ្រ។ ព្យុហយាត្រា របស់កងកម្លាំងប្រដាប់អាវុធនៅសមុទ្រនឹងប្រព្រឹត្តទៅនៅខេត្ត Khanh Hoa ដោយមាន ការចូលរួមពីកងទ័ពជើងទឹក ប៉ូលីសសមុទ្រវៀតណាម កងទ័ពការពារព្រំដែន និងយោធភូមិភាគទី៥។
លើសពីនេះ ការហាត់សមបឋម ក៏មានការចូលរួមពីផែនកងទ័ពនៃប្រទេស រុស្ស៊ី ឡាវ និងកម្ពុជា ផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.