ព័ត៍មាន

ការជួបសំណេះសំណាលជាមួយសមាជិកសមាជិការសភាគ្រប់ជំនាន់នៅតំបន់ក្នុង ទូទាំងប្រទេសវៀតណាម

ការជួបសំណេះសំណាលជាមួយសមាជិកសមាជិការសភាគ្រប់ជំនាន់នៅតំបន់ក្នុង ទូទាំងប្រទេសវៀតណាម

(VOVworld) – នារសៀលថ្ងៃទី ៤ មករា គណៈប្រតិភូ សមាជិកសមាជិកសភា ខេត្ត Kien Giang (ភាគខាងត្បូង វៀតណាម) បានរៀបចំពិធីជួបសំណេះសំណាលជាមួយ សមាជិកសមាជិកាសភាគ្រប់ជំនាន់ក្នុងឱកាសរំលឹកខួប លើកទី ៧០ ទិវាបោះឆ្នោត​ដំ បូង (ថ្ងៃទី ៦ មករា ឆ្នាំ ១៩៤៦ - ថ្ងៃទី ៦ កមរា ឆ្នាំ ២០១៦)។


ការជួបសំណេះសំណាលមុខជាមួយសមាជិកសមាជិការសភាគ្រប់ជំនាន់នៅតំបន់ក្នុង ទូទាំងប្រទេសវៀតណាម (Image: hatinh)

(VOVworld) – នារសៀលថ្ងៃទី ៤ មករា គណៈប្រតិភូសមាជិកសមាជិកសភា
ខេត្ត Kien Giang (ភាគខាងត្បូងវៀតណាម) បានរៀបចំពិធីជួបសំណេះ
សំណាលជាមួយសមាជិកសមាជិកាសភាគ្រប់ជំនាន់ក្នុងឱកាសរំលឹកខួប
លើកទី ៧០ ទិវាបោះឆ្នោត​ដំ បូង (ថ្ងៃទី ៦ មករា ឆ្នាំ ១៩៤៦ - ថ្ងៃទី ៦ កមរា
 ឆ្នាំ ២០១៦)។ ក្នុងអំឡុង១៣អណត្តិរបស់រដ្ឋសភាវៀតណាម ខេត្ត  Kien
Giang មានសមាជិកសមាជិការសភាចំនួន ៧៩ រូបចូលរួមនិងសម្រេច
ភារកិច្ចជាតំណាងប្រជាជន​ រួមចំណែកក្នុងការកសាងនិតិរដ្ឋរបស់ប្រជា
ជនដោយប្រជាជននិងដើម្បីប្រជាជន។​ នៅជំនួបនាថ្ងៃដដែល បណ្ដា
សមាជិកសមាជិកាសភាគ្រប់ជំនាន់ខេត្ត Bac Ninh (ភាគខាងជើង
វៀតណាម) បានរំលឹកឡើងវិញអត្ថន័យប្រវត្តិសាស្ត្រនៃការបោះឆ្នោត
សកលជាលើកដំបូងនិងប្រពៃណី ៧០ ឆ្នាំ កសាងនិងអភិវឌ្ឍន៍របស់
រដ្ឋសភាវៀតណាម ក៏ដូចជា គណៈប្រតិភូសមាជិកសមាជិកាសភារបស់
ខេត្ត Bac Ninh ផងដែរ។ ថ្លែងមតិនៅជំនួបមុខ សមាជិកសភាគ្រប់ជំនាន់
 នាថ្ងៃទី ៤ មករា លោក Le Dinh Son លេខាគណៈកម្មាធិការបក្សនិងជា
ប្រធាន គណៈកម្មាធិការប្រជាជនខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម
 បានអះអាង ថា៖ សមាជិកសមាជិការសភាគ្រប់រូបបានមានការរួមវិភាគ
ទានដ៏ធំធេងសំរាប់ខេត្ត Ha Tinh ព្រមទាំង ប្រគល់ជូនគ្រឿងឥស្សរិយ
យសជូនសមាជិកសភាចំនួន ១០ រូប ដែលមានការរួមវិភាគទានលេច
ធ្លោបំផុតចំពោះរដ្ឋសភាវៀតណាម៕ 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.