ព័ត៍មាន

ការបាញ់រះនៅអូទ្រីស៖ អូទ្រីសប្រកាសកាន់ទុក្ខជាតិ - ជនសង្ស័យជាអតីតសិស្សសាលា

ការបាញ់រះនៅអូទ្រីស៖ អូទ្រីសប្រកាសកាន់ទុក្ខជាតិ - ជនសង្ស័យជាអតីតសិស្សសាលា

(VOVWORLD) - នាយករដ្ឋមន្ត្រីអូទ្រីស លោក Christian Stocker កាលពីថ្ងៃទី ១០ មិថុនា បានប្រកាសកាន់ទុក្ខជាតិរយៈពេល ៣ ថ្ងៃបន្ទាប់ពីការបាញ់រះនៅវិទ្យាល័យមួយកន្លែងក្នុងទីក្រុង Graz ភាគអាគ្នេយ៍ប្រទេសនេះ បណ្តាលឲ្យមនុស្សយ៉ាងតិច ១០ នាក់ស្លាប់ និង ២៨ នាក់ទៀតរងរបួស។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Graz នាយករដ្ឋមន្ត្រី Stocker បាននិយាយថា "នេះគឺជាថ្ងៃដ៏ខ្មៅងងឹតមួយ" ខណៈដែលប្រទេសនេះបានឃើញ "អំពើហឹង្សាដែលមិនអាចនឹកស្មានដល់" ។+

 នាយករដ្ឋមន្ត្រីអូទ្រីស លោក Christian Stocker ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការបាញ់រះ នៅវិទ្យាល័យមួយកន្លែងក្នុងទីក្រុង Graz ប្រទេសអូទ្រីស ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Leonhard Foeger

នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Gerhard Karner បានឲ្យដឹងថា ជនសង្ស័យក្នុងការបាញ់រះនៅសាលា BORG Dreierschützengasse មានអាយុ ២១ ឆ្នាំ ជាអតីតសិស្សសាលា ប៉ុន្តែមិនបានបញ្ចប់ការសិក្សាឡើយ។

មុននេះ ប្រធានាធិបតីអូទ្រីស លោក Alexander Van der Belle បានសម្តែងការភ្ញាក់ផ្អើលចំពោះការវាយប្រហារនេះ។ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា អ្វីដែលបានកើតឡើងនៅថ្ងៃនេះនៅសាលារៀនក្នុងទីក្រុង Graz បានវាយប្រហារដល់បេះដូងរបស់ប្រទេសនេះ។ លោកបានអំពាវនាវឲ្យប្រជាជន ប្រកៀកស្មាជាមួយរដ្ឋាភិបាលដើម្បីជម្នះការឈឺចាប់នេះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.