ព័ត៍មានការបំផ្ទុះនៅមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសជប៉ុន
ការបំផ្ទុះនៅមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសជប៉ុន
ថ្ងៃច័ន្ទ, 18:28, 09/06/2025
VOV5
(VOVWORLD) - ការបំផ្ទុះមួយបានកើតឡើងកាលពីថ្ងៃទី ៨ ខែមិថុនា នៅឯកន្លែងផ្ទុកគ្រាប់រំសេវមួយនៅកន្លែងខាងក្នុងមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងខេត្ត Okinawa ភាគខាងត្បូងប្រទេសជប៉ុន។
ព័ត៌មានបឋមបានឲ្យដឹងថា មនុស្ស៤នាក់បានរងរបួស ប៉ុន្តែមិនមានការរងរបួសធ្ងន់ធ្ងរនោះទេ។
ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា ការបំផ្ទុះអាចនឹងកើតឡើងនៅកន្លែងស្តុកទុកជាបណ្តោះអាសន្នសម្រាប់គ្រាប់បែកមិនទាន់ផ្ទុះ៕
មូលដ្ឋានទ័ពអាកាស Kadena របស់អាមេរិក នៅអូគីណាវ៉ា ប្រទេសជប៉ុន។ រូបថត៖ ក្យូដូ/VNA |