ព័ត៍មាន

ការបំផ្ទុះរោងចក្រគីមីនៅខេត្ត Shandong ប្រទេសចិន៖ យ៉ាងហោចណាស់មនុស្ស ៥ នាក់បានស្លាប់

ការបំផ្ទុះរោងចក្រគីមីនៅខេត្ត Shandong ប្រទេសចិន៖ យ៉ាងហោចណាស់មនុស្ស ៥ នាក់បានស្លាប់

(VOVWORLD) - សេចក្តីប្រកាសថ្មីបំផុតរបស់អាជ្ញាធរចិន បានឲ្យដឹងថា គិតត្រឹមយប់ថ្ងៃទី ២៧ ឧសភា ការបំផ្ទុះនៅក្រុមហ៊ុនចម្កាត់គីមី Youdao នៅទីក្រុង Gaomi ខេត្ត Shandong បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥នាក់បានស្លាប់ ៦នាក់បាត់ខ្លួន និង១៩នាក់ផ្សេងទៀតរងរបួស។

បន្ទាប់ពីឧប្បតិហេតុ រដ្ឋបាលខេត្តបានដាក់ពង្រាយយន្តការឆ្លើយតបគ្រោះអាសន្ន បង្កើតមជ្ឈមណ្ឌលបញ្ជាការសង្គ្រោះ ដឹកនាំកងកម្លាំងសមត្ថកិច្ច អនុវត្តវិធានការស្វែងរក និងជួយសង្គ្រោះអ្នកបាត់ខ្លួន ព្យាបាលអ្នករងរបួស តាមដានបរិស្ថាន...។ បច្ចុប្បន្ននេះ ការងារស្វែងរក ជួយសង្គ្រោះ និងបោះសម្អាតនៅនឹងកន្លែងកំពុងតែដំណើរការ។

កន្លែងកើតហេតុនៃការបំផ្ទុះនៅក្រុមហ៊ុនចម្កាត់គីមី Youdao នៅទីក្រុង Gaomi ខេត្ត Shandong ប្រទេសចិន កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥។ រូបថត៖ THX/TTXVN

ក្រុមហ៊ុនចម្កាត់គីមី Youdao ត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ ២០១៩  ដោយប្រតិបត្តិការលើវិស័យនាំចូលនិងនាំចេញទំនិញ ការនាំចូលនិងនាំចេញបច្ចេកវិទ្យា ផលិតថ្នាំការពារដំណាំ ការផលិតនិងធ្វើអាជិវកម្មផលិតផលគីមី ការផលិតវត្ថុធាតុដើមគីមីជាមូលដ្ឋាន និងសារធាតុគីមីពិសេស៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.