ព័ត៍មាន

ការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិតអាចគំរាមកំហែងដល់សេចក្ដី ស្លាប់រស់ របស់មនុស្សជាតិ

ការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិតអាចគំរាមកំហែងដល់សេចក្ដី ស្លាប់រស់ របស់មនុស្សជាតិ

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រ មានថា វិបត្តិអាកាសធាតុ និងការអភិវឌ្ឍន៍ដោយឥតឈប់ឈរនៃបញ្ញាសិប្បនិម្មិត (AI) អាចក្លាយជាការគំរាមកំហែងដល់ការស្លាប់រស់របស់មនុស្សជាតិ។

កាលពីថ្ងៃទី ២២ ខែមករា ក្នុងសុន្ទរកនៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា សេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា ពិភពលោកត្រូវធ្វើបន្ថែមទៀត ដើម្បីការពារការឡើងកំដៅភាពផែនដី។ ដោយព្រមានអំពីសីតុណ្ហភាពខ្ពស់បំផុតក្នុងឆ្នាំ ២០២៤ និងការកើនឡើងកម្រិតទឹកសមុទ្រ លោក Antonio Guterres បានហៅស្ថានភាពការញៀនឥន្ធនៈហ្វូស៊ីលរបស់មនុស្សជាតិជា "បីសាច Frankenstein" ដែលនឹងសម្លាប់អ្វីៗទាំងអស់។ លោក Antonio Guterres បាន សង្កត់ធ្ងន់ថា វាជារឿងខុសដោយបញ្ដាក្រុមហ៊ុននាពេលថ្មីៗនេះ បានបែខ្នងនឹងកិច្ចសន្យាអាកាសធាតុរបស់ពួកគេ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសស្វីស ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥។ រូបថត៖ Laurent Gillieron/AP

ផ្តោតលើ AI ប្រមុខអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ AI លើគ្រប់ទិដ្ឋភាពនៃជីវិត ប៉ុន្តែបានសម្តែងការព្រួយបារម្ភអំពីហានិ ភ័យពីបច្ចេកវិទ្យានេះ ជាពិសេសប្រសិនបើ AI មិនត្រូវបានគ្រប់គ្រង។ លោក Guterres បានព្រមានថា AI អាចត្រូវបានប្រើប្រាស់ជាឧបករណ៍ បោកប្រានិងលុបបំបាត់ការជឿទុកចិត្តលើស្ថាប័ន បំបែកដល់ទីផ្សារការងារ និងប៉ះពាល់ដល់ជម្លោះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.