ព័ត៍មាន

ការតាំងពិព័រណ៍អំពីជីវិតរបស់លោកប្រធានហូជីមិញ

ការតាំងពិព័រណ៍អំពីជីវិតរបស់លោកប្រធានហូជីមិញ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ឧសភា ទីក្រុងហូជីមិញ បានរៀបចំពិធីបើកការតាំងពិព័រណ៌ “លោកប្រធានហូជីមិញ - វីរៈបុរសជាតិដ៏មហិមារ គំរូដ៏ភ្លឺស្វាងនៃសីលធម៌ បញ្ញា ស្មារតី និងសុភនិឆ្ច័យរបស់ប្រជាជាតិវៀតណាម និងសម័យកាល”។

រូបថតអំពីក្រុមគ្រួសារនិងសកម្មភាពបដិវត្តន៍របស់លោកប្រធានហូជីមិញ។ (រូបថត៖ VOV)
ការតាំងពិព័រណ៍នេះបាន ធ្វើឡើងនៅទីតាំងចំនួន ៣ ដោយដាក់តាំងរូបថតជាង ២០០ សន្លឹកស្ដីពី ជីវិតរបស់លោកប្រធានហូជីមិញតាំងពីកុមារភាពរហូតដល់ពេលដែលលោកសម្រេច ចិត្តចាកចេញទៅស្វែងរកមាគ៌ាសង្គ្រោះប្រទេស; សេចក្តីស្រឡាញ់របស់លោកប្រធាន ហូជីមិញចំពោះភាគខាងត្បូងក្នុងអំឡុងឆ្នាំដ៏លំបាកនៃការតស៊ូបដិវត្តន៍; គំរូរបស់លោក ប្រធានហូជីមិញអំពីស្មារតីសិក្សាដោយខ្លួនឯង និងការសិក្សាពេញមួយជីវិត។ លើសពី នេះ ការតាំងពិព័រណ៌ក៏បង្ហាញស្នាដៃសៀវភៅ កាសែត និងទស្សនាវដ្ដីគំរូមួយចំនួន ដែលលោកប្រធានហូជីមិញបានសរសេរ ឬដឹកនាំការនិពន្ធដោយផ្ទាល់ ក្នុងអំឡុង ពេលធ្វើសកម្មភាពបដិវត្តន៍ផងដែរ។ ពិព័រណ៍នេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១១ ខែមិថុនា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.