ព័ត៍មាន

ការដោះស្រាយ “កាតលឿង IUU”៖ ខេត្តអានយ៉ាងពិនិត្យឡើងវិញនូវនាវានេសាទ

ការដោះស្រាយ “កាតលឿង IUU”៖ ខេត្តអានយ៉ាងពិនិត្យឡើងវិញនូវនាវានេសាទ

(VOVWORLD) - តាមនោះ ការិយាល័យគណៈ កម្មាធិការប្រជាជនខេត្តអានយ៉ាង នឹងផ្ញើសារ SMS ស្តីពីការប្រយុទ្ធប្រឆាំង IUU ទៅ កាន់ទូរស័ព្ទដៃរបស់ប្រជាជន បង្កើនការឃោសនា ផ្សព្វផ្សាយអំពីច្បាប់ជលផល ឯកសារណែនាំការអនុវត្តច្បាប់ជលផល និងបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំង IUU។

ទូកនេសាទចតនៅក្នុងដែនទឹកនៃស្រុកអានបៀន ខេត្តអានយ៉ាង។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
ដោយអនុវត្តន៍តាមការដឹកនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ប្រធានគណៈ កម្មាធិការប្រជាជនខេត្តអានយ៉ាង លោក ហូ វ៉ាន់ មុង បានស្នើឱ្យគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន មន្ទីរ និងស្ថាប័នពាក់ព័ន្ធ ដឹកនាំ និងដាក់ពង្រាយភារកិច្ចជាបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទ ប្បញ្ញត្តិ (IUU) ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។ តាមនោះ ការិយាល័យគណៈ កម្មាធិការប្រជាជនខេត្តអានយ៉ាង នឹងផ្ញើសារ SMS ស្តីពីការប្រយុទ្ធប្រឆាំង IUU ទៅកាន់ទូរស័ព្ទដៃរបស់ប្រជាជន បង្កើនការឃោសនា ផ្សព្វផ្សាយអំពីច្បាប់ជលផល ឯកសារណែនាំការអនុវត្តច្បាប់ជលផល និងបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំង IUU។
ខេត្តបានបង្កើតក្រុមការងារដើម្បីទៅកាន់ផ្ទះប្រជាពលរដ្ឋ ម្ចាស់ទូក ប្រធាន និង សមាជិកក្រុមនាវិកដែលចូលរួមសកម្មភាពនេសាទ ដើម្បីឃោសនា ចលនាឲ្យប្រតិបត្តិ យ៉ាងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំង IUU; ហាមឃាត់ជាដាច់ខាត ចំពោះការនេសាទនៅក្នុងដែនទឹកបរទេស៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.