(VOVWORLD) - ខេត្តក្វាងនិញនឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ ដំណើរបេតិកភណ្ឌ នៅសង្កាត់ Yen Tu និងព្រឹត្តិការណ៍រាប់ថយក្រោយ (countdown) ឆ្នាំ ២០២៥ នៅសង្កាត់ Ha Long។
ពិធីប្រកាសតម្លៃជាសកលដ៏លេចធ្លោនៃបេតិកភណ្ឌវប្បធម៌ពិភពលោក Yen Tu - Vinh Nghiem - Con Son, Kiep Bac ត្រូវបានធ្វើឡើងនាយប់ថ្ងៃទី ១៧ ខែសីហា កន្លងទៅ។ (រូបថត៖ VOV)
ព្រឹត្តិការណ៍វប្បធម៌ ដំណើរបេតិកភណ្ឌ នៅសង្កាត់ Yen Tu នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែធ្នូ ក្នុងនោះការផ្តោតសំខាន់គឺពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៧១៧ នៃទិវាចូលបរិនិព្វានរបស់ព្រះចៅអធិរាជ Tran Nhan Tong និងពិធី ទទួលវិញ្ញាបនបត្រទទួលស្គាល់តំបន់កកេរ្ត៍ដំណែលនិងរមណីយដ្ឋាន Yen Tu – Vinh Nghiem – Con Son, Kiep Bac ជាបេតិកភណ្ឌវប្បធម៌ពិភពលោក (សម្របសម្រួលជា មួយខេត្ត បាក់និញ និងទីក្រុងហាយហ្វុង)។ លោក Nguyen Viet Dung នាយកមន្ទីរ វប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ក្វាងនិញបានមានប្រសាសន៍ថា៖