ព័ត៍មាន

ខេត្ត Vinh Long ថែទាំជនក្រីក្រក្នុងឱកាសបុណ្យតេត

ខេត្ត Vinh Long ថែទាំជនក្រីក្រក្នុងឱកាសបុណ្យតេត

(VOVWORLD) - ប៉ុន្មានថ្ងៃកន្លងទៅនេះ ខេត្ត Vinh Long បានរៀបចំចែលអំណោយបុណ្យ តេតជាច្រើនលើក ដល់ជនក្រីក្រក្នុងខេត្ត។ ប្រជាពលរដ្ឋរំភើបចិត្តយ៉ាងក្រៃលែងដោយទទួលបានអំណោយបុណ្យតេតពីអាជ្ញាធរមូលដ្ឋាន។

សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត ជនពិការ និងគាំពារសង្គមខេត្ត Vinh Long ប្រគល់អំណោយបុណ្យតេតជូនជនក្រីក្រ។ (រូបថត៖ VOV5)
សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត ជនពិការ និងគាំពារសង្គមខេត្ត Vinh Long ទើបតែបានរៀបចំការប្រគល់ជូនអំណោយបុណ្យតេត ឆ្នាំ២០២៥ នៅស្រុក Binh Tan ស្រុក Tam Binh ស្រុក Tra On និងទីរួមខេត្ត Binh Minh។ នៅទីកន្លែងទាំង ៤ នេះ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ជនពិការ និងគាំពារសង្គមរបស់ខេត្ត បានប្រគល់អំណោយបុណ្យតេតរាប់ពាន់កញ្ចប់ ជូនជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ជនពិការ ជនពិការភ្នែក ជនក្រីក្រ... ជាមួយនឹងចំនួនទឹកប្រាក់សរុបជាង ៨២០ លានដុង (ជាង ៣៤ ពាន់ដុល្លារអាមេរិក)។ លោកស្រី Tran Thi Lan នៅស្រុក Binh Tan ដែលជាអ្នកទទួលបានអំណោយម្នាក់ បានសម្តែងថា៖ “ខ្ញុំបានទទួលអំណោយពីអ្នកឧបត្ថម្ភ។ ខ្ញុំសប្បាយចិត្តណាស់ហើយសូមអរគុណអ្នកឧបត្ថម្ភ”។
នាបច្ចុប្បន្ន ខេត្ត Vinh Long កំពុងបន្តរៀបចំការជូនអំណោយបុណ្យតេតដល់ជន ក្រីក្រ ដើម្បីធានាបានថា ប្រជាជនគ្រប់រូបនៅមូលដ្ឋាន សុទ្ធតែទទួលអំណរបុណ្យ តេតយ៉ាងកក់ក្ដៅ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.