ព័ត៍មាន

ខេត្តក្វាងនិញស្វាគមន៍ភ្ញៀវទេសចរប្រមាណ ៥៣០,០០០ នាក់ក្នុង​ឱកាស​ឈប់សម្រាកឆ្នាំ​ថ្មី​

ខេត្តក្វាងនិញស្វាគមន៍ភ្ញៀវទេសចរប្រមាណ ៥៣០,០០០ នាក់ក្នុង​ឱកាស​ឈប់សម្រាកឆ្នាំ​ថ្មី​

(VOVWORLD) - ក្នុងឱកាសឈប់សម្រាកឆ្នាំថ្មីសកលឆ្នាំ ២០២៦ ខេត្តក្វាងនិញបានទាក់ទាញភ្ញៀវទេសចរមួយចំនួនធំ។

ភ្ញៀវទេសចរអន្តរជាតិមកដល់ខេត្តក្វាងនិញនៅថ្ងៃដំបូងនៃឆ្នាំ២០២៦។ រូបថត៖ VOV

គិតត្រឹមថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៦ ខេត្តក្វាងនិញបានទទួលភ្ញៀវទេសចរប្រមាណ ៥៣០,០០០ នាក់ រួមទាំងភ្ញៀវទេសចរអន្តរជាតិចំនួន ៤៤,៤០០ នាក់។ លោក ង្វៀន ឡាំ ង្វៀន អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តក្វាងនិញ បានឲ្យដឹងថា សញ្ញាវិជ្ជមានចាប់ពីដើមឆ្នាំគឺជាកម្លាំងចលករសម្រាប់ផ្នែកទេសចរណ៍ក្វាងនិញ ខិតខំសម្រេចបាននូវគោលដៅស្វាគមន៍ភ្ញៀវទេសចរប្រមាណ ២២ លាននាក់នៅឆ្នាំ ២០២៦។

ក្នុងឱកាសនេះ គោលដៅទេសចរណ៍ដ៏ពេញនិយមដូចជា៖ ឈូងសមុទ្រហាឡុង ឧទ្យាន Sun World Ha Long សារមន្ទីរក្វាងនិញ តំបន់កេរ្តិ៍ដំណែលនិងរមណីយដ្ឋាន Yen tu បានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.