ព័ត៍មាន

ខេត្តដុងថាប់រៀបចំរចនាសម្ព័ន្ធកងនាវានេសាទឡើងវិញឆ្ពោះទៅនិរន្តរភាព

ខេត្តដុងថាប់រៀបចំរចនាសម្ព័ន្ធកងនាវានេសាទឡើងវិញឆ្ពោះទៅនិរន្តរភាព

(VOVWORLD) - គណៈកម្មាធិការប្រជាជនខេត្តដុងថាប់កំពុងដាក់ពង្រាយអនុវត្តន៍ ផែន ការ "គម្រោងផ្លាស់ប្តូរវិធីសាស្រ្តនេសាទសមុទ្រមួយចំនួន ដែលប៉ះពាល់ដល់ធនធាន និងបរិស្ថានអេកូឡូស៊ី" នៅក្នុងខេត្ត ដោយមានគោលបំណងផ្លាស់ប្តូររចនាសម្ព័ន្ធកងនាវានេសាទបន្តិចម្តងៗ ឆ្ពោះទៅការអនុវត្តប្រកបដោយនិរន្តរភាព និងមិនប៉ះពាល់ដល់បរិស្ថាន។

ទូកនេសាទចតនៅខាងក្នុងទ្វារទឹក រ៉ាចប៊ុន ដែលនៅជាប់នឹងសមុទ្រហ្គោកុង។ (រូបថតឯកសារ baocantho.com.vn)

គម្រោងនេះមានគោលបំណងផ្លាស់ប្តូរការអនុវត្តនេសាទដែលមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើធនធាននេសាទ បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីទៅជាការអនុវត្តប្រកបដោយ និរន្តរភាពជាង។ ជាមួយគ្នានោះ ផ្លាស់ប្តូរផ្នែកមួយនៃនាវានេសាទទៅវិស័យផ្សេងទៀត ដើម្បីធ្វើឱ្យសមត្ថភាពនេសាទមានតុល្យភាពឡើងវិញបន្តិចម្តងៗ ស្របតាមបរិមាណផ្ទុកនៃធនធាន។ តាមនោះ លើកកម្ពស់ផលិតភាព គុណភាព និងប្រសិទ្ធភាពនៃកងនាវានេសាទ ដោយធានាថា អ្នកនេសាទ ១០០% ដែលផ្លាស់ប្តូរទៅមុខរបរថ្មីមានការងារធ្វើ និងប្រាក់ចំណូលមានស្ថេរភាព ដែលរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។

លើសពីនេះ ដើម្បីរួមចំណែកដល់ការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃវិស័យនេសាទ កាត់បន្ថយការអនុវត្តការនេសាទដ៏បំផ្លិចបំផ្លាញ និងឧបត្ថម្ភដល់ជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់អ្នកនេសាទ ក្រុមប្រឹក្សាប្រជា ជនខេត្តដុងថាបបានចេញសេចក្តីសម្រេចមួយដែលចែង អំពីគោលនយោបាយដើម្បីគាំទ្រដល់ការផ្លាស់ប្តូរ និងការរុះរើនាវានេសាទដែលលែងត្រូវការសម្រាប់ប្រតិបត្តិការនេសាទនៅក្នុងខេត្តដុងថាប។

ដូច្នេះ ខេត្តឧបត្ថម្ភដល់អង្គការ និងបុគ្គលដែលមាននាវានេសាទស្របច្បាប់ដែលមានប្រវែង ៦ ម៉ែត្រ ឬច្រើនជាងនេះ ដែលបានចុះបញ្ជីនៅខេត្តដុងថាប ជាកម្មសិទ្ធិរបស់ក្រុមនេសាទដែលមានកម្រិតគ្រោះថ្នាក់ខ្ពស់ដល់ធនធានទឹក និងអ្នកដែលស្នើសុំដោយស្ម័គ្រចិត្តរុះរើនាវា និងប្តូរទៅវិធីនេសាទផ្សេងទៀត ដោយបញ្ឈប់ប្រតិបត្តិការនេសាទ។ ការអនុវត្តត្រូវតែធានាការអនុលោមតាមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងការនេសាទ និងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។ ការចំណាយសរុបប៉ាន់ស្មានគឺជាង ៣០,៣ ពាន់លានដុង។ រយៈពេលអនុវត្តគឺចាប់ពីថ្ងៃទី ១ខែមករា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០៣០៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.