ព័ត៍មាន

ខិតខំនាំទំហំពាណិជ្ជកម្មវៀតណាម-ថៃឱ្យឆាប់សម្រេចបានគោលដៅ២៥ពាន់លានដុល្លារអាមេរិក

ខិតខំនាំទំហំពាណិជ្ជកម្មវៀតណាម-ថៃឱ្យឆាប់សម្រេចបានគោលដៅ២៥ពាន់លានដុល្លារអាមេរិក

(VOVWORLD) - នេះគឺជាគោលបំណងរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នៅពេលទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa នា រសៀលថ្ងៃទី២៤ ខែកុម្ភៈ នៅទីក្រុងហាណូយ ក្នុងឱកាសលោករដ្ឋមន្ត្រី ធ្វើទស្សនកិច្ច ជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើថា ភាគីទាំងពីរពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលថ្មីៗ ដូចជា ការផ្លាស់ប្ដូរឌីជីថល ការ ផ្លាស់ប្តូរបៃតង និងថាមពលកកើតឡើងវិញ; ស្នើឲ្យរដ្ឋាភិបាលថៃបន្តជួយសម្រួលដល់សហគមន៍ជនវៀតណាមក្នុងការធ្វើអាជីវកម្ម រស់នៅ និងសិក្សានៅប្រទេសថៃ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa បានអះអាងថា វៀតណាមជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ជួរមុខរបស់ប្រទេសថៃក្នុងតំបន់; មាន បំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ការតភ្ជាប់ និង អនុវត្តកម្មវិធី “ប្រទេស ៦ គោលដៅ ១” ក៏ដូចជាពង្រីកលើវិស័យសហប្រតិបត្តិការថ្មី ដ៏មានសក្តានុពលផ្សេងទៀត។ ភាគីទាំងពីរបានឯកភាពបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅយន្តការពហុភាគី និងតំបន់ រួមទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អនុតំបន់មេគង្គផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.