ព័ត៍មាន

ខិតខំបង្ហើយរួចជាស្រេចការសាងសង់ផ្លូវល្បឿនលឿន Tuyen Quang - Ha Giang ក្នុងឆ្នាំនេះ

ខិតខំបង្ហើយរួចជាស្រេចការសាងសង់ផ្លូវល្បឿនលឿន Tuyen Quang - Ha Giang ក្នុងឆ្នាំនេះ

(VOVWORLD) - នៅថ្ងៃទី៩ ខែវិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ជី យុង និងក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យផ្លូវល្បឿនលឿន Tuyen Quang - Ha Giang នៅចំណុចប្រសព្វលេខ ២៧៩ (ឃុំ Bac Quang ខេត្ត Tuyen Quang)។

ឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ អញ្ជើញត្រួតពិនិត្យផ្លូវល្បឿនលឿន Tuyen Quang - Ha Giang នៅចំណុចប្រសព្វលេខ ២៧៩ ឃុំ Bac Quang ខេត្ត Tuyen Quang - រូបថត៖ VGP/Thu Sa

លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ជី យុង បានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃគម្រោងផ្លូវល្បឿនលឿន Tuyen Quang - Ha Giang ដោយចាត់ទុកថា នេះជាគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ ដែលបើកកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដល់តំបន់ភាគឦសាន។ អ្នកម៉ៅការ និងអ្នកប្រឹក្សាយោបល់បានបំពេញបន្ថែមធនធានមនុស្ស និងឧបករណ៍ ធ្វើការយ៉ាងសកម្ម  ដោយទាញយកអត្ថប្រយោជន៍ពីអាកាសធាតុអំណោយផល ដើម្បីពន្លឿនវឌ្ឍនភាព   ធានាគុណភាពបច្ចេកទេស និងសុវត្ថិភាពការងារ។ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យខេត្ត Tuyen Quang បន្តដឹកនាំ និងដោះស្រាយការលំបាកយ៉ាងយកចិត្តទុកដាក់ ជាពិសេសទាក់ទងនឹងប្រភពសម្ភារៈ ការដឹកជញ្ជូន  ដោយខិតខំបង្ហើយរួចជាស្រេចខ្សែផ្លូវ ក្នុងឆ្នាំ ២០២៥៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.