ព័ត៍មាន

កិច្ចចរចារុស្ស៊ី-អ៊ុយក្រែន គ្រោងធ្វើឡើងនៅថ្ងៃស្អែក

កិច្ចចរចារុស្ស៊ី-អ៊ុយក្រែន គ្រោងធ្វើឡើងនៅថ្ងៃស្អែក

(VOVWORLD) - វិមានក្រឹមឡាំងបានប្រកាសថា រុស្ស៊ីគាំទ្រការចរចាសន្តិភាពថ្មីជាមួយអ៊ុយក្រែនដែលគ្រោងធ្វើនៅថ្ងៃទី ២៣ ខែកក្កដា នៅទួរគី ប៉ុន្តែបានសង្កត់ធ្ងន់ពីគោលជំហររបស់ភាគីទាំងពីរបច្ចុប្បន្នកំពុងប្រឆាំងគ្នា ដូច្នេះកិច្ចខិតខំប្រឹងប្រែងការទូតចាំបាច់ត្រូវបង្កើនឡើងដើម្បីបង្រួមភាពខុសគ្នា។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov  (រូបថត៖ Pavel Bednyakov/Pool via REUTERS)

នៅថ្ងៃទី ២១ ខែកក្កដា នៅក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីនឹងប្រកាសកាលបរិច្ឆេទនៃកិច្ចចរចាបន្ទាប់ទៀត ឱ្យបានឆាប់តាមដែលវាប្រាកដ។ លោក Dmitry Peskov បានសង្កត់ធ្ងន់ថា សេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវនាពេលនេះ មានការជំទាស់យ៉ាងខ្លាំង ដែលទាមទារឱ្យមានការផ្លាស់ប្តូរ និងកិច្ចខិតខំប្រឹងប្រែងចរចាជាច្រើនរវាងភាគីទាំងពីរ។

មុននោះ នាថ្ងៃទី ១៩ ខែកក្កដា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ថា ក្រុងកៀវបានបញ្ជូនសំណើទៅទីក្រុងម៉ូស្គូ ដើម្បីរៀបចំកិច្ចចរចាថ្មីក្នុងសប្តាហ៍នេះ ស្របពេលដែលបង្ហាញពីបំណងចង់ពន្លឿនដំណើរការចរចាបទឈប់បាញ់។

អ្នកនាំពាក្យវិមានក្រឹមឡាំងក៏បានបញ្ជាក់ដែរថា មិនលើកឡេងតេករណីដែល ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបសមភាគីអាមេរិក លោក ដូណាល់ ត្រាំ ប្រសិនបើទាំងពីរស្ថិតនៅក្នុងទីក្រុងប៉េកាំង ក្នុងពេលតែមួយនៅខែកញ្ញាខាងមុខ។ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីចូលរួមព្រឹត្តិការណ៍រំលឹកខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២ ប៉ុន្តែរុស្ស៊ីមិនប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ មានគម្រោងទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងដែរឬទេ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.