ព័ត៍មាន

កិច្ចចរចារុស្ស៊ី-អ៊ុយក្រែនអាចត្រូវបានភ្ជាប់ឡើងវិញក្នុងសប្តាហ៍នេះ

កិច្ចចរចារុស្ស៊ី-អ៊ុយក្រែនអាចត្រូវបានភ្ជាប់ឡើងវិញក្នុងសប្តាហ៍នេះ

(VOVWORLD) - កិច្ចពិភាក្សារវាងរុស្ស៊ីនិងអ៊ុយក្រែនអាចប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ គឺនៅថ្ងៃទី ២៣ ឬ ២៤ ខែកក្កដា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។

កាសែតទួរគី Independent  ដែលបានដកស្រង់ប្រភពការទូតនៅថ្ងៃទី ២១ ខែកក្កដា បានឲ្យដឹងថា យោងតាមសេចក្តីជូនដំណឹងរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky លេខាធិការក្រុមប្រឹក្សាសន្តិសុខនិងការពារអ៊ុយក្រែន Rustem Umerov បានផ្ញើសំណើទៅប្រទេសរុស្ស៊ី ដើម្បីរៀបចំកិច្ចប្រជុំមួយផ្សេងទៀតរវាងគណៈប្រតិភូនៃប្រទេសទាំងពីរនៅសប្តាហ៍ក្រោយ។ ប្រភពមួយនៅក្នុងក្រុមចរចាររុស្ស៊ីបានបញ្ជាក់ពីព័ត៌មាននេះជាមួយទីភ្នាក់ ងារសារព័ត៌មាន RIA របស់រុស្ស៊ី ហើយបានឲ្យដឹងថា សញ្ញាពីទីក្រុងគៀវកំពុងបង្កើតក្តីសង្ឃឹមថា ការចរចានឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ។ យ៉ាងណា មិញ មិនទាន់ដឹងច្បាស់ពីសមាសភាពជាក់លាក់នៃក្រុមចរចាទាំងពីរនៅ ឡើយទេ។

រុស្ស៊ីនិងអ៊ុយក្រែនបានបើកកិច្ចចរចាដោយផ្ទាល់ចំនួនពីរលើកនៅទីក្រុងអ៊ីស្តង់ប៊ុលជាមួយនឹងលទ្ធផលគឺ កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរអ្នកទោសនិងការប្រគល់សាកសពទាហានដែលបានស្លាប់។ លើសពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរសេចក្តីព្រាងអនុស្សរណៈស្តីពីដំណោះស្រាយបញ្ចប់ជម្លោះដែលអូសបន្លាយជាង៣ឆ្នាំ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.