ព័ត៍មាន

កិច្ចប្រជុំជាមួយអង្គការសហព័ន្ធសេដ្ឋកិច្ចជប៉ុន

កិច្ចប្រជុំជាមួយអង្គការសហព័ន្ធសេដ្ឋកិច្ចជប៉ុន

(VOVWORLD) - នាថ្ងៃទី ៣០ ឧសភា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន (Keidanren)។

ទិដ្ឋភាពនៃជំនួបជាមួយអង្គការសហព័ន្ធសេដ្ឋកិច្ចជប៉ុន (Keidanren)  (រូបថត៖ VGP/Thu Sa)

ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានចាត់ទុកថា បម្រែបម្រួលសកល  កំពុងបង្កើតនិន្នាការផ្លាស់ប្តូរថ្មី បើកចេញឱកាសថ្មីៗ ជាច្រើន។ ក្នុងនោះ លេចធ្លោបំផុតគឺមានសាជីវកម្មអន្តរជាតិជាច្រើន កំពុងកំណត់ជារូបរាងនូវខ្សែសង្វាក់ផ្គត់ផ្គង់តម្លៃឡើងវិញ ជាពិសេសសាជីវកម្មបច្ចេកវិទ្យាឈានមុខគេ តាមនោះ បង្កើនវត្តមានរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ពិភពលោកត្រូវធ្វើការរួមគ្នាដើម្បីរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ ដោយផ្អែកលើគុណសម្បត្តិ និងប្រៀបខ្លាំងរបស់ភាគីទាំងពីរ ដោយកាត់បន្ថយឥទ្ធិពលនៃកត្តាខាងក្រៅ។ សម្រាប់វៀតណាម ឆ្នាំនេះគឺជាឆ្នាំ “ពន្លឿនល្បឿន ទម្លុះទម្លាយ និងឈានទៅដល់គោលដៅ” ដើម្បីបំពេញគោលដៅអភិវឌ្ឍន៍នៃដំណាក់កាលឆ្នាំ ២០២១-២០២៥ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តជោគជ័យនូវគោលដៅ ១០០ចំនួនពីរ និងនាំប្រទេសទៅកាន់យុគសម័យថ្មី គឺយុគសម័យស្ទុះឈានទៅមុខ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា   អរិយធម៌ និងវិបុលភាពរបស់ប្រទេសជាតិ។

កាលពីម្សិលមិញផងដែរ នៅទីក្រុងតូក្យូ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានទទួលជួបលោក Shingo Ueno ប្រធាននិងជាអគ្គនាយកសាជីវកម្ម Sumitomo និងចូលរួមទិវាផ្លាស់ប្តូរឌីជីថលវៀតណាមឆ្នាំ ២០២៥ ផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.