ព័ត៍មាន

កិច្ចប្រជុំកំពូលទីក្រុងប៉ារីសស្តីពីអ៊ុយក្រែន៖ "សុក្រិត" រាល់យន្តការធានាសន្តិសុខ

កិច្ចប្រជុំកំពូលទីក្រុងប៉ារីសស្តីពីអ៊ុយក្រែន៖ "សុក្រិត" រាល់យន្តការធានាសន្តិសុខ

(VOVWORLD) - មេដឹកនាំប្រទេសប្រហែល ៣០ បានចូលរួមកិច្ចប្រជុំកំពូលស្តីពីអ៊ុយក្រែននៅទីក្រុងប៉ារីសនាថ្ងៃទី ២៧ មីនា ក្នុងគោលបំណងដើម្បី "សុក្រិត" យន្តការធានាសន្តិសុខសម្រាប់ទីក្រុងគៀវ។

នៅក្នុងសន្និសិទនេះ តំណាងប្រទេសដែលចូលរួមសន្និសីទបានព្រមព្រៀងគ្នាបង្កើតកងកម្លាំងយោធាដែលត្រូវបញ្ជូនទៅទីក្រុងគៀវ ដើម្បីធានាសន្តិសុខ ក្នុងករណីបទឈប់បាញ់ជាមួយរុស្ស៊ីត្រូវបានបង្កើតឡើង។

ថ្លែងបន្ទាប់ពីសន្និសីទ ប្រធានាធិបតីបារាំង Emmanuel Macron បានបញ្ជាក់ថា យន្តការ "ធានាសុវត្ថិភាព" កំពុងត្រូវបានពិភាក្សាដោយសម្ព័ន្ធមិត្ត ហើយនឹងបន្ត "សុក្រិត " នាពេលខាងមុខ។ កម្លាំងនេះនឹងរាប់បញ្ចូលទាំងទាហានមកពីប្រទេសមួយចំនួន ហើយនឹងត្រូវដាក់ពង្រាយទៅកាន់ទីតាំងយុទ្ធសាស្ត្រមួយចំនួនក្នុងទីក្រុងគៀវ។ ប្រធានាធិបតីបារាំងបានសង្កត់ធ្ងន់ថា កងកម្លាំងនេះ "គ្មានចេតនាចង់ក្លាយជាកងកម្លាំងរក្សាសន្តិភាព" ឬ "ជំនួសកងទ័ពអ៊ុយក្រែន"នោះឡើយ ហើយជាពិសេសមិនអាស្រ័យលើការសម្រេចចិត្ត ឬសំណើរបស់រុស្ស៊ីឡើយ។

លោក Macron ក៏បានប្រកាសថាលោកនឹងបញ្ជូនកងកម្លាំងបារាំង-អង់គ្លេសទៅកាន់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បី "រៀប ចំសម្រាប់ការកសាងឡើងវិញនៃកងទ័ពអ៊ុយក្រែននាពេលអនាគត" ចាប់ពីទំហំរបស់វារហូតដល់ឧបករណ៍។ ប្រមុខវិមានអេលីសេបានបន្ថែមថានេះមិនមែនជាពេលវេលាដើម្បី "ដកទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូ" ទេ៕                     

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.