ព័ត៍មាន

កិច្ចសហប្រតិបត្តិការធុរកិច្ចរវាងវៀតណាម-អាមេរិកក្នុងវិស័យកសិកម្ម

កិច្ចសហប្រតិបត្តិការធុរកិច្ចរវាងវៀតណាម-អាមេរិកក្នុងវិស័យកសិកម្ម

(VOVWORLD) - គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថាន និងបណ្ដាសមាគម និងសហគ្រាស កសិកម្មវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Do Duc Duy បានទៅបំពេញទស្សនកិច្ចការងារនៅទីក្រុង Columbus រដ្ឋ Ohio សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែមិថុនា។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Brian Baldridge រដ្ឋមន្ត្រីកសិកម្មនៃរដ្ឋ Ohio បានជួបពិភាក្សាទ្វេភាគីជាមួយលោករដ្ឋមន្ត្រី Do Duc Duy។

កិច្ចចរចាតភ្ជាប់ធុរកិច្ចវៀតណាម - Ohio។ (រូបថត៖ក្រសួងកសិកម្មនិងបរិស្ថាន)
ខណៈពេលដែលវៀតណាមនាំចេញផលិតផលត្រូពិចជាច្រើនដូចជា កាហ្វេ គ្រាប់ស្វាយចន្ទី ម្រេច ផ្លែឈើ គ្រឿងសង្ហារិមឈើ គឺសហរដ្ឋអាមេរិក និងរដ្ឋ Ohio ផ្គត់ផ្គង់ផលិតផលដូចជា សណ្តែកសៀង សាច់គោ ពោត ឈើ ទឹកដោះគោ និងផលិតផលពីទឹកដោះគោ។ កិច្ចសហប្រតិបត្តិការនឹងធ្វើពិពិធកម្មផលិតផល ធានាគុណភាព និងប្រភពដើមច្បាស់លាស់នៃផលិតផលកសិកម្ម និងគ្រឿងសង្ហារឹម ឈើនៅក្នុងបណ្តាញចែកចាយ។
ក្នុងកិច្ចចរចាតភ្ជាប់ធុរកិច្ចវៀតណាម - Ohio ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច គណៈប្រតិភូទាំងអស់បានឯកភាពចាត់ទុកថា នៅមានសក្ដានុពលជាច្រើនដើម្បីពង្រីក កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ជាពិសេសពាណិជ្ជកម្មកសិផលរវាងភាគី ទាំងពីរ។ ជាពិសេស ភាគីនានាបានពិភាក្សា និងចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នា (MoU) ស្តីពីការនាំចូលគ្រឿងផ្សំចំណីសត្វពីរដ្ឋ Ohio ដែលមានតម្លៃ សរុបជាង ៦០០លានដុល្លារអាមេរិក។ សហគ្រាសវៀតណាមជាច្រើនក៏បានតភ្ជាប់ជាមួយដៃគូរដ្ឋ Ohio ដើម្បីជំរុញការនាំចូលទំនិញដូចជា ឈើ ផ្លែឈើ និងសាច់ ផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.