ព័ត៍មាន

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឥណ្ឌាលើកទី ១៥

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឥណ្ឌាលើកទី ១៥

(VOVWORLD) - នៅរសៀលថ្ងៃទី ១០ ខែវិច្ឆិកា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯកបម្រុង ហ័ង សួនចៀន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា រ៉ាជេស គូម៉ា ស៊ីង បានធ្វើជាសហប្រធានកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឥណ្ឌាលើកទី ១៥។

ទិដ្ឋភាពទូទៅនៃកិច្ចសន្ទនា។ រូបថត៖qdnd.vn

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ ព្រមទាំងបញ្ហាដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ខ្លឹមសារដូចខាងក្រោម៖ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូកម្រិតខ្ពស់; រក្សាយន្តការសន្ទនា និងពិគ្រោះយោបល់ជាប្រចាំ; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងឧស្សាហកម្មការពារជាតិ។ លើកកម្ពស់ការអនុវត្តកញ្ចប់ឥណទាន និងកញ្ចប់ជំនួយឥតសំណង់ សិក្សាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពលដូចជា សន្តិសុខតាមអ៊ីនធឺណិត វេជ្ជសាស្ត្រយោធា ការស្វែងរក និងជួយសង្គ្រោះ។ល។ ស្របតាមតម្រូវការ និងសមត្ថភាពឆ្លើយតបរបស់ភាគីទាំងពីរ។

នៅចុងបញ្ចប់នៃកិច្ចសន្ទនា ឧត្តមសេនីយ៍ឯកបម្រុង ហ័ង សួន ចៀន និងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌារ៉ាជេស គូម៉ា ស៊ីង បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.